ខេត្តព្រះវិហារ ៖ បុរសម្នាក់បានត្រូវ សមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ឃុំស្រឯម ឃាត់ខ្លួនកាលពី រសៀលថ្ងៃទី១២ មីនា ពីបទរំលោភសេព សន្ថវៈក្មេងស្រីអាយុ១៣ឆ្នាំ នៅក្នុងឃុំស្រឯម ស្រុកជាំក្សាន្ត ។ ការចាប់រំលោភនេះបានកើត ឡើងខណៈក្មេងស្រីរងគ្រោះត្រូវ បានម្ដាយពឹងឱ្យជនម្នាក់នេះឌុបម៉ូតូ ទៅជួបគាត់នៅលើភ្នំតាងោល ខ្នងភ្នំដងរែក ខាងលិចប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី១២ មីនា ។

តាមលោកអនុសេនីយ៍ត្រី ពាក ឆេង នាយប៉ុស្ដិ៍ឃុំស្រឯមថ្លែងថា ជនដែលសមត្ថកិច្ចឃាត់ ខ្លួននេះឈ្មោះនៅ ខីម អាយុ២៨ឆ្នាំ ជាទាហានមានស្រុកកំណើតនៅ ភូមិអូរអំបែង ឃុំត្បែងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សព្វថ្ងៃមករស់ នៅភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

លោកនាយប៉ុស្ដិ៍បន្តថា ក្រោយពីជននេះបានឌុប ក្មេងស្រីរងគ្រោះដល់គោលដៅ ក្មេងស្រីក៏បានប្រាប់ម្ដាយថា នាងត្រូវបុរស ដែលជូនមកចាប់រំលោភ ។ ខណៈនោះម្ដាយក៏បាននាំកូនស្រី ទៅប្ដឹងប៉ូលិសឱ្យជួយរកយុត្តិធម៌ ហើយសមត្ថកិច្ចក៏បានឃាត់ ខ្លួនជនឈ្មោះនៅ ខឹម នេះភ្លាមៗតែម្ដង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]