ភ្នំពេញ ៖ សពស្ដ្រីម្នាក់ ត្រូវបានព្រះសង្ឃ ប្រទះឃើញស្លាប់អណ្ដែតទឹកស្រះ ក្នុងបរិវេណវត្ដ ត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងជាង ១រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដែលសមត្ថកិច្ចអះអាង ថា គឺជាករណីលង់ ទឹកស្លាប់ដោយខ្លួនឯង។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលទៅឈរមើលសព ស្ដ្រីរងគ្រោះ ស្លាប់ ក្នុងទឹកស្រះបាន និយាយថា ជនរងគ្រោះមិន ទាន់មាននរណាម្នាក់ ស្គាល់អត្ដសញ្ញាណនោះ ឡើយ ប៉ុន្ដែគេមើលទៅរាង កាយសពស្ដ្រីរង គ្រោះ ស្លៀកខោជើងវែង ពណ៌បៃតងខ្ចីនិង អាវពណ៌ប្រផេះដៃវែង ចងបូ ពណ៌ក្រហម។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល ប្រទះឃើញសពស្ដ្រីរងគ្រោះ គឺនៅពេល ដែល ព្រះសង្ឃមួយអង្គ នៅក្នុងវត្ដត្រពាំងឈូក បាននិមន្ដទៅទឹកស្រះ ស្រាប់តែប្រទះ ឃើញតែម្ដង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ នាំគ្នាមក មើល ។

ក្រោយពីប្រទះឃើញសពស្ដ្រីរងគ្រោះ ប្រជាពលរដ្ឋនិងព្រះសង្ឃ បានទាក់ទងទៅ សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យសព ដើម្បី ឱ្យដឹងច្បាស់ថា ជាករណីអ្វីមួយ ប៉ុន្ដែក្រោយ ពេលសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យ វិច័យទៅលើសពស្ដ្រីរងគ្រោះ បានបង្ហាញថា ការស្លាប់មិនបណ្ដាលមកពី អំពើឃាតកម្មអ្វីនោះឡើយ ពោលជាករណីលង់ទឹកស្លាប់ ដោយខ្លួនឯង ។

បច្ចុប្បន្នសមត្ថកិច្ចបានស្រង់សពស្ដ្រីរង គ្រោះដាក់លើគោក និងព្យាយាមទាក់ទង រកក្រុមគ្រួសារ និង សាច់ញាតិ ហើយបើមិន ឃើញសមត្ថកិច្ចរួមជាមួយព្រះសង្ឃ និងរៀប ចាត់ចែងបូជាសព នៅក្នុងវត្ដ តែម្ដង។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]