កំពង់ស្ពឺ ៖ ស្ដ្រីវ័យ៦៧ឆ្នាំម្នាក់ ត្រូវបាន ក្មួយស្រីបង្កើត ប្រទះឃើញដេកស្លាប់ ក្នុង បន្ទប់ផ្ទះតៀម កាលពីវេលាម៉ោង៧និង២០ នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ស្ថិត នៅភូមិត្រញំងខ្យង ឃុំត្រញំងគង ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ដែលសាច់ញាតិជន រងគ្រោះ បានសង្ស័យថា ជាអំពើឃាតកម្ម រំលោភហើយសម្លាប់ ប៉ុន្ដែសមត្ថកិច្ចបានអះ អាងថា មិនមែនជាអំពើឃាតកម្មនោះទេ គឺ ជាជំងឺលើសឈាម របស់ជនរងគ្រោះ ហើយ មុនពេលស្លាប់ ជនរងគ្រោះបានប្រកាច់។

យោងតាមក្មួយស្រីបង្កើតរបស់ជនរង គ្រោះ ឈ្មោះអ៊ុយ សុធា បាននិយាយថា ម្ដាយមីងរបស់ខ្លួន ឈ្មោះអ៊ុយ ឆំ អាយុ៦៧ ឆ្នាំ រស់នៅ ក្នុងភូមិឃុំកើតហេតុ ហើយបាន ដេកស្លាប់នៅក្នុងបន្ទប់លើផ្ទះ ខណៈដែលរូប គាត់ជាក្មួយស្រី ត្រឡប់មកពីមើលគេរាំវង់ នៅក្នុងភូមិ ។

ស្ដ្រីឈ្មោះអ៊ុយ សុធា បាននិយាយថា នៅពេលដែលរូបគាត់បានត្រឡប់ទៅដល់ផ្ទះ ស្រាប់តែឃើញម្ដាយមីងរបស់ខ្លួនដេកស្លាប់ តែម្នាក់ឯង ដោយឃើញស្រាតខោខ្លី មកត្រឹម ក្បាលជង្គង់ ហើយដងខ្លួនមានលក្ខណៈននល គោក បន្ទាប់មកអ្នកស្រីបានរត់ទៅប្រាប់ លោកឡុង ប៊ុន ដែលជាមេភូមិ ដើម្បីទាក់ ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យដល់ កន្លែងកើតហេតុ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និងការភ្ញាក់ផ្អើលរួចមក នៅវេលាម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ នេះ កម្លាំងនគរបាលជំនាញបច្ចេកទេសនៃ ការស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បាន ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសព ជនរងគ្រោះ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ករណី នេះ ជាអំពើឃាតកម្មរំលោភហើយសម្លាប់ ឬមួយជាករណីអ្វីផ្សេង ។

ក្រោយពីធ្វើកោសល្យវិច័យរួចហើយ មន្ដ្រីនគរបាលបច្ចេកទេស ដែលបានចូលរួម បាននិយាយថា ការស្លាប់របស់ជនរងគ្រោះ បណ្ដាលមកពី ជំងឺលើសឈាម ហើយមុន ពេលដែលស្លាប់ ជនរងគ្រោះមានអាការៈ ប្រកាច់និងម្យ៉ាងវិញទៀត ពេលពិនិត្យទៅ ពុំមានស្លាកស្នាមណាមួយ បញ្ជាក់ថា ជាករណី រំលោភហើយធ្វើ ឃាតនោះឡើយ ។

ក្រោយធ្វើកោសល្យវិច័យរួច សពស្ដ្រីរង គ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]