ការប្រកួតបាល់ទាត់ ពានរង្វាន់ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់សប្តាហ៍ទី ៣០ ហើយ ដែលសប្តាហ៍នេះ គឺជក់ចិត្តនិងដិតអារម្មណ៍ ដោយមិនអាចអាកខានបានឡើយ ដោយសារតែក្រុមជើងឯករដូវកាលមុន បិសាចក្រហម Man UTD ត្រូវបើកទ្វារកីឡាដ្ឋាន Old Trafford របស់ខ្លួន ស្វាគមន៍សត្រូវស៊ីសាច់ហុចឈាន ហង្សក្រហម Liverpool នាថ្ងៃអាទិត្យ ខាងមុខនេះ។

Manchester United (6) VS Liverpool (2)

ស្ថិតនៅលេខរៀងលេខ ៦ ក្នុងតារាង បច្ចុប្បន្នបិសាចក្រហម មាន ៤៨ ពិន្ទុ ដោយការប្រកួតចុងក្រោយ ៥ ប្រកួតគឺឈ្នះតែ ២ គត់ ស្មើ ២ និងចាញ់ ១ ប្រកួតចុងក្រោយយកឈ្នះ WBA ០ទល់នឹង៣ ក្រៅទឹកដី។

ចំណែកឯហង្សក្រហម Liverpool វិញគឺឡើងកូដយ៉ាងខ្លាំង បច្ចុប្បន្នស្ថិតនៅលេងរៀងទី ២ មាន ៥៩ ពិន្ទុ ដោយការប្រកួតចុងក្រោយឈ្នះ ៤ មិនដែលស្មើ និងចាញ់ ១ ប្រកួតចុងក្រោយ យកឈ្នះ Southampton ០ទល់នឹង៣ ក្រៅដី។

គួរបញ្ជាក់ផងដែរថា នេះជាជំនួបស៊ីសាច់ហុចឈាម ក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Premier League ដោយសារតែក្រុមបិសាចក្រហម Man UTD ឈ្នះពានរង្វាន់នេះចំនួន ២០ ដង ខណៈហង្សក្រហម Liverpool តាមពីក្រោយ ដោយឈ្នះពានរង្វាន់នេះចំនួន ១៨ ដង។


ប្រវត្តិជួបគ្នា

Manchester United 1 – 0 Liverpool

Liverpool 1 – 0 Manchester United

Manchester United 2 – 1 Liverpool

Liverpool 1 -2 Manchester United

Manchester United 2 – 1 Liverpool


តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]