រាជធានីភ្នំពេញ ៖ កម្មកររោងចក្រខេមបូខូថប ជាង១០០នាក់បាន ដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលា ម៉ោង៩ព្រឹកថ្ងៃទី១៤ មីនា ២០១៤ ដែលរោងចក្រនេះមានទីតាំងស្ថិត ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មូលហេតុដែលកម្មករដួលសន្លប់ គេមិនទាន់ដឹងនៅឡើយ តែសង្ស័យបរិស្ថាននៅក្នុងរោងចក្រ និងក្លិនជាតិគីមីដែល នៅជាប់នឹងក្រណាត់ ។ ភ្លាមៗកម្មកររងគ្រោះត្រូវ គេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ មីនា ម្សិលមិញនេះ កម្មកររោងចក្រខាងលើ ម្នាក់បានស្លាប់ និងជាង១០នាក់ទៀតបាន ដួលសន្លប់ជាបន្តបន្ទាប់ផងដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]