យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ ដេលី ឈីលី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ទី១៩ ឧសភា ឆ្នាំ ២០១២ បាន​ឱ្យ​ដឹង​ថា ​លោក​ឈិន​ ឡុង ដែល​ជា​តារា​ភាព​យន្ត​ជើង​ចាស់​ដ៏​ល្បី​នៅ​​ទី​ក្រុង​ហុង​កុង បាន​ថ្លែង​នៅ​ក្នុងមហោ​ស្រព​ភាព​យន្ត​​ទី​ក្រុង​កានប្រទេស​បារាំង​ថា៖ខ្សែ​ ភាព​​ដែល​មាន​ចំណង​ជើង​ថា «Chinese Zodiac » ប្រែ​ជា​ភាសា​ខ្មែរ​​​ថា ក្បួន​តម្រា​ចិន​ គឺ​ជា​រឿង​ចុង​ក្រោយ​របស់​​ខ្ញុំ​ ពី​ព្រោះ​ខ្ញុំ​ចាប់​ផ្តើម​ធុញ​ថប់​នឹង​ការ​សម្តែង​​រឿង​ក្បាច់​គុន​វាយ​តប​ ខ្លាំង​ណាស់ ។

តារា​សម្តែង​វ័យ​៥៨​ឆ្នាំ ដែល​បាន​ថត​រឿង​ចំនួន​១០០​រួច​មក​ហើយរូប​នេះ​បាន​ថ្លែង​ថា នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ពី​ការ​ចូល​និវត្តន៍​គ្រប់ៗ​គ្នា​ហាក់​ដូច​ជា​មិន​ ជឿង​ខ្ញុំ​ទេ ហើយ​បាន​នាំ​គ្នា​និយាយ​ថា ខ្ញុំ​មិន​គួរ​ចូល​និវត្តន៍​​នោះ​ទេ​ ពី​ព្រោះ​ខ្ញុំ​មើល​ទៅ​គឺ​នៅ​ក្មេង​​ ។ ផ្ទុយ​​ទៅ​វិញ​ លោក​ឈិន​ ឡុងបា​ន​និយាយ​ថា ខ្ញុំ​លែង​ក្មេង​តទៅទៀត​ហើយ ខ្ញុំ​ពិត​ជា​ធុញ​ទ្រាន់​ ដូច្នេះ​ខ្ញុំ​​ត្រូវ​តែ​ឈប់​ ​ជា​ពិសេស​ការ​ថត​រឿង​​ប្រភេទ​វាយ​តប​ ហើយ​​រឿង​ក្បួន​តម្រា​ចិន​នេះ​ប្រហែល​ជាខ្សែ​ភាព​យន្ត​ចុង​ក្រោយ​របស់​ ខ្ញុំ។​លោក​ឈិន ឡុង បា​ន​បន្ត​​ទៀត​ថាគ្រប់ៗ​គ្នា​មើល​មក​ខ្ញុំ​ថា​ មាន​សុខ​ភាព​ល្អ​ តាម​ពិត​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ក្នុង​រាង​កាយ​របស់​ខ្ញុំ​ ជា​ពិសេស​ត្រង់​ស្មា និង​ក​ជើង​ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​គំនិត​បោះ​បង់​ចោល​ ការ​ថត​កុន​ប្រភេទ​ប្រើ​កណ្តាប់​ដៃ ។

គួរ​រំ​លឹក​ដែរ​ថា រឿង​ក្បួន​តម្រា​ចិន​នេះ​ គឺ​និពន្ធ​ និង​ដឹក​នាំ​សម្តែង​ ព្រម​ទាំង​ដើរ​តួ​ផ្ទាល់​​ដោយ​​លោក​ឈិន ឡុង ​ដែល​បាន​​ចំណាយ​អស់​ទឹក​ប្រាក់​១០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។​នៅ​ក្នុង​រឿង​នេះ​លោក​ឈិន ឡុង សម្តែង​ជា​តួឯក​អ្នក​​ប្រមាញ់​សំណាង​ល្អ​(Fortune Hunter) ឬ​ហៅ​ថា​ ស្ទាំង​អាស៊ី (Asian Hawk) ។ ខ្លឹម​សារ​សំខាន់​នៃ​រឿង​ន​ គឺ​សត្វ​ស្ទាំង​អាស៊ី​ប្រឹង​ប្រែង​នាំ​ត្រឡប់​មក​វិញ​នូវ​រូប​សំណាកក្បាល​ សត្វ​ធ្វើ​អំពី​សំរឹទ្ធ​ទាំង​១២​តំណាង​ឱ្យ​ជោគ​ជតារាសី​ទាំង​១២​ខែ​របស់​​ ប្រពៃណី​ចិន ដែល​ត្រូវ​បាន​កង​ទ័ព​បារាំង​ និង​អង់​គ្លេស​លួច​យក​ទៅ​កាល​ពី​ឆ្នាំ​១៨៦០ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]