Samsung Galaxy S3 ត្រូវបានគេកក់ទុក ៩ លានគ្រឿងលើស  iPhone 4S ដែលបានត្រឹមតែ ៤ លាន ។ iPad ថ្មីលក់បានត្រឹមតែ ២ លានគ្រឿងក្នុងពីរខែដំបូង ចំណែកឯ Microsoft Kinect លក់បានតែ ២ លាន ៥ សែន គ្រឿងក្នុងរយៈពេល ២៥ ថ្ងៃដំបូង។

ក្រុមហ៊ុន Samsung បានបង្កើន បុគ្គលិកតម្លើងចំនួន ៧៥០០០ ដើម្បីបំពេញតម្រូវការនៃការកក់ទុក ។ ក្រុមហ៊ុនមាន គម្រោងផលិតឲ្យបាន ៥​ លានគ្រឿងក្នុងមួយខែ ។ ការបញ្ចេញ Samsung Galaxy S3 ដែលប្រើប្រព័ន្ធ Android និងបង្កើនចំនួនអ្នកប្រើ Android ដែលជាគូប្រជែងនឹង iOS របស់ក្រុមហ៊ុន Apple ។ គេបានប្រមាណថា ចំនួនឧបករណ៍ដែលដើរដោយ Android នឹងកើនដល់ ១ ពាន់លានគ្រឿងក្នុង ឆ្នាំ ២០១៣ ។ ក្នុង ២០១១ ចំនួនឧបករណ៍ដែលដើរដោយ  iOS មានត្រឹមតែ ១១០ លានគ្រឿង។ ចំណែកឯ Windows Phone 7 របស់ Microsoft អាចមានត្រឹមតែ ១០ លានគ្រឿង។

ក្រុមហ៊ុន Apple និង Samsung ចូលគ្នាមានចំណែកទីផ្សារទូរស័ព្ទ ៤៩ ភាគរយលើពិភពលោក ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]