រាជធានីភ្នំពេញ៖ ទីបំផុតទៅបន្ទាប់ពី ពពោះបាន៩ខែ ១០ថ្ងៃ អ្នកកំប្លែងស្រី និងជាតួសម្តែង លោកស្រី សុខ ច័ន្ទធីតា ហៅតុ ប្រសូត្រ ( ឆ្លងទន្លេ ) បានកូនស្រីមួយ គួរទីស្រលាញ់ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានបញ្ជាក់ឲ្យ ដឹងដែរថា លោកស្រី សុខ ចន្ទ័ធីតា ដែលកំពុងសម្រាក នៅជាន់ទី៣ បន្ទប់លេខ៣០៤ នៃសម្ភពចិត្រា ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្បែរផ្សារដើមគ បានប្រសូត្រកូនស្រី នៅម៉ោងជាង ១១ថ្ងៃត្រង់ថ្ងៃទី១២ មីនា ២០១៤នេះ ។

សេចក្តីរាយការណ៏បានបន្តថា បន្ទាប់ពីដឹងថា តួកំប្លែងនិងអ្នកសម្តែងរូបនេះ ឆ្លងទន្លេបានកូនស្រីប្រកប ដោយសុវត្ថិភាពនោះ គេឃើញមានប្រជាពលរដ្ឋមួយ ចំនួនដែលនិយមការសម្តែង របស់លោកស្រី សុខ ចន្ទ័ធីតា ហើយបានទៅកំដរអ្នកជំងឺ ឬ ទៅសួរសុខទុក្ខអ្នកជំងឺ នៅសម្ភពចិត្រានោះ បាននំាគ្នាចោមរោមមើលសួរ នាំពីសុខភាពរបស់អ្នកកំប្លែង និង ទារិកានោះផងដែរ ។

គួរបញ្ចាក់ថា លោកស្រី សុខ ច័ន្ទធីតា មានស្វាមីឈ្មោះក្រៅហៅខ្យង ជាតន្រ្តីករជំនាញខាងវាយស្គរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]