ចំពោះមនុស្សនីមួយៗ មិនអាចប្រាកដបានថា ពួកគេអាចមានលទ្ធភាព ក្នុងការបន្តការសិក្សា នៅមហាវិទ្យាល័យ ទាំងអស់គ្នានោះទេ ពីព្រោះ ពួកគេមានការខ្វះខាត។ ប៉ុន្តែកុំព្រួយបារម្ភ នៅមានវិធីមួយចំនួន អាចអោយអ្នករៀនចេះដោយខ្លួនឯង ដោយគ្មានមហាវិទ្យាល័យបាន៖

១) អានសៀវភៅអោយបានច្រើន៖ ការអាន ជាមធ្យោបាយដ៏ល្អបំផុត សម្រាប់អ្នក ដូច្នេះអ្នកអាចអានសៀវភៅ ដែលអ្នកគិត ថាចាប់អារម្មណ៍ និងមានប្រយោជន៏ដល់អ្នក។ ជាពិសេសអ្វីដែលប្រសើរ អ្នកគួរតែព្យាយាមទៅ បណ្ណាល័យសារធារណៈ អោយបានញឹកញាប់ ពីព្រោះនៅទីនោះ មានសៀវភៅរាប់លានក្បាល ដែលជួយអោយអ្នកយល់ដឹងពី ព័ត៌មាន ចំណេះដឹងប្លែកៗកាន់តែច្រើន។

២) ព្យាយាមស្តាប់ការណែនាំ ពីអ្នកមានចំណេះខ្ពង់ខ្ពស់ អោយបានច្រើន៖  អ្នកអាចស្តាប់ ដំបូន្មានល្អៗ ពីអ្នកដែលមាន ចំណេះខ្ពង់ខ្ពស់ អោយបានច្រើន។ វាជាផ្លូវមួយ ដែលជួយអ្នកអោយ មានការអប់រំល្អ និងមានបទពិសោធន៏ថ្មីៗ ទាក់ទងនឹងការសិក្សាបាន។

៣) ក្លាយជាអ្នកទេសចរ៖ វិធីនេះជួយអោយ អ្នកយល់ដឹង ពីប្រវតិ្តសាស្រ្ត ទីកន្លែងថ្មីៗ និងចំណេះដឹងប្លែកៗ ដែលអ្នកមិនធ្លាប់ដឹងលឺ ដែលវាជាការ ចងចាំមួយដ៏ប្រសើរ  ជាមួយការដឹងពី ព័ត៌មានប្លែកៗ តាមទីកន្លែងនីមួយៗ។ ហើយនេះក៏ជាសិក្សា ដោយខ្លួនឯងមួយ តាមបែបដំនើរទេសចរណ៏ផងដែរ។

៤) ព្យាយាមអាន ដោយប្រើវេបសាយ Google និងWikipedia ជាជំនួយ៖ វ៉េបសាយទាំង២នេះ ជាវ៉េបសាយដ៏ធំ ដែលអាចជួយអោយអ្នក រកបាននូវព័ត៌មានដែលអ្នកចង់ដឹង និង មានមេរៀនសំរាប់ការសិក្សាជាច្រើន ដែលគួរអោយចាប់អារម្មណ៍។ ប្រសិនបើអ្នក ចង់យល់ដឹងបន្ថែម ពីការសិក្សា ព្យាយាមស្រាវជ្រាវ តាមវ៉េបសាយទាំងនេះ ពីព្រោះវាអាចជួយអ្នកបាន។

៥) មើលប៉ុស្តិ៍ទូរទស្សន៏ ដែលទាក់ទងនឹងការសិក្សា ៖ មានប៉ុស្តិ៍ទូរទស្សន៏ មួយចំនួនអាចជួយបង្រៀនអ្នក ពីចំណេះដឹងថ្មីៗ រឺក៏វិធីសាស្រ្ត ក្នុងសិក្សា ដែលជួយអោយបង្កើន ការអប់រំបន្ថែមដល់អ្នក។

ទាំងនេះជាវិធីរៀនដោយខ្លួនឯង ដោយមិនចាំបាច់មានមហាវិទ្យាល័យ អ្នកក៏អាចចេះបានដែរ ប្រសិនបើអ្នក អនុវត្តវិធីទាំងអស់នេះ។



ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]