ភ្នំពេញៈ ជាទូទៅនៅពេល ដែលមាន តារាស្រីណាមួយបាន សម្រេចចិត្តរៀបការ ឬក៏ប្រកាសថាខ្លួន មានម្ចាស់ បេះដូង ជារឿយៗតារានោះតែងតែ ឃើញថា ប្រជាប្រិយភាព របស់ពួកគេធ្លាក់ចុះ មិនដូចមិនទាន់ មានគូស្នេហ៍នោះទេ ។ តែដោយឡែកតារាចម្រៀង ដែលធ្លាប់មានឈ្មោះល្បី តាមរយៈ បទ “វាចាស្រីឡង់សេ” កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បែរជាប្រកាសដោយ បើកចំហរថា បេះដូងរបស់នាង មានម្ចាស់រួចហើយនិង ពេលនេះពួកគេទាំងពីរ កំពុងតែសិក្សា ស្វែងយល់ ចិត្តថ្លើមគ្នាទៅវិញទៅមក ។

តារាស្រីរាងតូចច្រឡឹង វ័យក្មេងតែសម្លេងចាស់ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ នេះថា បើនិយាយពី រឿងស្នេហារបស់នាង គឺចាប់ផ្តើមយូរគួរសម គ្រាន់តែថានាពេល វេលាកន្លងទៅ នាងមិនទាន់ប្រាកដក្នុងចិត្ត ទើបមិនទាន់ហ៊ាន ប្រកាសជាសាធារណៈ តែពេលនេះពួកគេ ទាំងពីរនាក់ បានសិក្សាស្វែងយល់ចិត្តគ្នា និងមានភាពចុះ សម្រុងគ្នាច្រើន ជាងមុន ។ទោះយ៉ាងណា នាង និងគូស្នេហ៍នៅមិនទាន់ បានសម្រេចចិត្ត ចូលរោងការនៅឡើយនោះទេ។

តារាស្រីវ័យ២៣ឆ្នាំរូបនេះ បានប្រាប់ទៀតថា” មូលហេតុដែលកាលពីមុខ ខ្ញុំមិនដែលបានបើកចំហរ ពីរឿងស្នេហារបស់ខ្ញុំគឺ ដោយសារតែខ្ញុំ ចង់ទុក ពេល មើលចិត្តគ្នាឲ្យច្បាស់ ជាមុនសិន ថាតើពួកខ្ញុំអាចរស់ នៅជាមួយគ្នា បានទៅថ្ងៃអនាគតដែរឬទេ ? តែមិនមែនមានន័យថា ខ្ញុំចង់លាក់លៀម រឿងនេះទេ ។ ខ្ញុំគិតថាកាលដែលយើងទទួល យកបុរសណាម្នាក់ ជាគូរជីវិតគឺវាជា រឿងល្អហើយ ខ្ញុំក៏មិនបានខ្លាច ថានៅពេល ដែលទស្សនិកជន ដឹងរឿង ហ្នឹងប្រជាប្រិយភាព របស់ខ្ញុំធ្លាក់ចុះនោះទេ” ។

កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានបន្ថែមទៀតថា តាមការពិតទៅ ពេលនេះនាង គឺកំពុងតែមាន ភាពមមាញឹក ជាមួយការងារ ទាំងសិល្បៈនិងមុខរបរ រកស៊ី ព្រោះថាថ្មីៗនេះនាងទើបតែ ទិញផ្ទះមួយល្វែង នៅម្តុំស្ទឹងមានជ័យ ដើម្បីពង្រីកមុខរបរ របស់នាងតែនៅពេលណា ដែលសមស្រប ដែលនាងនិង គូស្នេហ៍ គិតថាសមល្មម រៀបការ គឺនាងនិងប្រកាសដោយ ចំហរ ជាក់ជាមិនខាន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ខាងក្រោមនេះគឺជា Comment នៅលើ Khmerload របស់ប្រិយមិត្ត កញ្ញាក៏ដូចជា រូបកញ្ញាផ្ទាល់ដែលបានបង្ហាញអោយ ឃើញថាកញ្ញានៅតែមានអ្នកគាំទ្រ ដូចមុនដដែល ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]