ខេត្តក្រចេះ ៖ ​ជន​ពុំ​ស្គាល់​​មុខ​អាច​មាន​គ្នា​មិន​តិច​ជាង​២​នាក់ ​លួច​គប់​គ្រាប់​បែក និង​បាញ់​រះ​​​ជាង​២០​គ្រាប់ ​មកលើ​ការ​ដ្ឋាន​ធ្វើ​ផ្លូវ​ថ្នល់​មួយ​កន្លែង ស្ថិតក្នុងភូមិ​ក្រសាំង ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​ បណ្តាល​ឱ្យ​ផ្ទុះ​លាន់​​យ៉ាង​កក្រើក​ និង​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​ពី​វេលាម៉ោង​ជាង​១០​យប់​​ថ្ងៃ​ទី​ ២០ ឧសភា ​២០១២​ ប៉ុន្តែ​​សំណាងល្អ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ដោយ​គ្រាន់​តែ​​រង​របួស​​កម្ម​ករ​២​នាក់​ប៉ុណ្ណោះ ។

​ជន​រងគ្រោះ​​​ត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​ មន្ទីរ​ពេទ្យ​​ស្នួល ​និង​បាន​បញ្ជូន​​បន្ត​ទៅ​មន្ទីរ​​ពេទ្យ​​ខេត្ត​កំពង់​ចាម​ទាំង​យប់ ។ ​រហូត​មក​ដល់​​ព្រឹក​ថ្ងៃទី​​២១ ឧសភា មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ណា​មួយ​អះ​អាង​ថា ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​​​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]