បុរសម្នាក់បានសសេរបាននៅក្នុង Blog របស់ខ្លួនបន្ទាប់ពីគាត់បាន ឃើញពាណិជ្ជកម្ម នៅលើកាសែតមួយ​ ដែលពាណិជ្ជកម្មនោះជាពាណិជ្ជកម្មប្លែកជាងគេបំផុត ដោយមានសេវាកម្មលក់ប្រពន្ធហើយ មានធានារ៉ាប់រងទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់បានសសេរក្នុង Blog របស់ខ្លួនដោយភ្ជាប់នឹង រូបភាពមួយដែលគាត់បាន ថតចេញពីកាសែត ដែលត្រូវបានគាត់អះអាងថា ជាកាសែតវៀតណាម ដោយក្នុងនោះមានពាណិជ្ជកម្មលក់ប្រពន្ធ ដោយក្នុងម្នាក់ៗមានតំលៃ ៦ ០០០ ដុល្លាអាមេរិច ហើយក្នុងនោះគេមានធានា ៖

- ធានាថានៅក្រមុំ

- ធានាថា នឹងទទួលបាន ក្នុងចន្លោះពេល ៩០ ថ្ងៃ

- មិនមានការយកថ្លៃសេវាកម្មបន្ថែម

- បើសិនជាប្រពន្ធម្នាក់នោះរត់ចោល ក្នុងចន្លោះពេល ១​ ឆ្នាំ នឹង ផ្តល់ជួនថ្មីមួយទៀត ដោយឥតគិតថ្លៃ។

រូបភាពរបស់រូប បានក្លាយទៅជារូបភាពដែលត្រូវបាន អ្នកលេងអិនធើណិតចែកចាយយ៉ាងច្រើនហើយ មានអ្នកលេងអិនធើណិតភាគច្រើនបាន សាកល្បងទំនាក់ទំនងទៀតផង ប៉ុន្តែនេះគឺជាការពិតឬយ៉ាងណា មិនទាន់មានអ្នកណាម្នាក់អះអាងបាននោះទេ ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]