ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណជា ២និង៤៥នាទី នៅថ្ងៃទី២០ ខែឧសភានេះ មានករណីភ្លើងឆេះ បន្ទប់ជួលរបស់ពលរដ្ឋចំនួន ៥បន្ទប់គ្មានសល់ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងករណីផ្ទុះកំប៉ុងហ្គាសនេះ បានបង្កឲ្យភ្លើងឆាបឆេះ ពីបន្ទប់ទៅបន្ទប់មួយទៀតគ្មានសល់ ដែលបានកើតចេញពីផ្ទះរបស់លោក លាភ វាសនា អាយុ៤៥ឆ្នាំ ដែលមានមុខរបរស្តុកហ្គាស ទុកលក់បន្ត ទៅឲ្យអ្នកភូមិ មានស្រុកកំណើត នៅភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ហ្គាសដែលគាត់ស្តុកទុក សម្រាប់លក់បន្តនេះ មានប្រភេទហ្គាសកំប៉ុងតូចៗ និងហ្គាសធុង។ ការឆេះធ្វើឲ្យខូចខាតហ្គាសកំប៉ុងតូចចំនួន ១៥០កំប៉ុង និងហ្គាសប្រភេទធុង ដែលមានទំងន់១៥គីឡូប្រហែលជា ៣០ធុង។

នៅក្នុងនោះដែរគេសង្កេតឃើញមាន រថយន្តពន្លត់អគ្គីភ័យចំនួន ១០គ្រឿងបានមកពន្លត់ទាន់ពេលវេលា ដោយក្នុងនោះរថយន្តពន្លត់ភ្លើង របស់នគរបាលក្រុង មាន៧គ្រឿង។ ព្រមជាមួយនោះក៏មានកម្មករម្នាក់ បានដួលសន្លប់ហើយជួយទៅមន្ទីរ និងបានជួយសង្គ្រោះបានទាន់ពេលវេលា។

តាមការបំភ្លឺពីប្អូនប្រុសរបស់ឈ្មោះ លាភ វាសនា បានឲ្យដឹងថា ក្នុងពេលមានភ្លើងឆេះ នេះម្ចាស់ផ្ទះគឺមិនបានស្នាក់ក្នុងផ្ទះ ដោយជាប់រវល់ទៅធ្វើបុណ្យនៅតាមខេត្ត មូលហេតុដំបូងនាំឲ្យមានភ្លើងឆេះ ដោយសារការផ្ទុះសេខ្សែភ្លើង ហើយក៏បង្កឲ្យមានការឆេះ ជាបន្តបន្ទាប់តែម្តងទៅ ៕

ដោយ ៖ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]