រាជធានីភ្នំពេញ ៖ ក្មេងស្ទាវប្រមាណ៣០នាក់បានឡោមព័ទ្ឋវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី ហើយបានប្រើដាវសាំមូរ៉ៃ និងដុំថ្មគប់ទៅលើដំបូលអគារ និងកាប់បំផ្លាញជញ្ជាំងអគារសិក្សា និងក្ដារបិទព័ត៌មានរបស់វិទ្យាល័យកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៩ ឧសភា ២០១២ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ភ្លាមៗនោះប៉ូលិសតាមប្រមាញ់ចាប់បានក្មេងស្ទាវចំនួន៣នាក់ ក្រៅពីនោះបានរត់ចែកផ្លូវគ្នាបាត់អស់។
ក្មេងស្ទាវដែលប៉ូលិសឃាត់ខ្លួនបានក្នុងនោះ២នាក់ជាសិស្សវិទ្យាល័យហ៊ុន សែនជម្ពូវ័ន គឺ១-ឈ្មោះសេង ចាន់ស៊ី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះសំ ច័ន្ទឌី ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅផ្ទះលេខ៤០២ ផ្លូវលំភូមិព្រៃជីសាក សង្កាត់ចោមចៅ និង៣-ឈ្មោះអាន ម៉េង ភេទប្រុស អាយុ១៩ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្លូវលំ ភូមិព្រៃជីសាក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប៉ូលិសសួរចម្លើយមិនទាន់ដឹងថា ពួកគេស្រាយគំនុំពីរឿងអ្វីនោះទេ ពីព្រោះថា មេខ្លោងបានរត់គេចខ្លួនបាត់ទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]