ភ្នំពេញៈ បន្ទាប់ពីលោក សុះ ម៉ាច ប្រធានសមាគម សិល្បករខ្មែរ បានប្រកាសលក់ដី នៅក្នុងខេត្តកែប ក្នុងតម្លៃ១ម៉ឺនដុល្លារ ជាបន្ទាន់ ដើម្បីយកលុយ មកព្យាបាលម្ដាយ កាលពីពេលថ្មីៗនេះ រួចមក ស្រាប់តែតារាសម្តែងស្រី សម្បូររឿងអាស្រូវ កញ្ញា មាស សម្ផស្ស ឯណេះវិញ ក៏ដេកមិនលក់បក់ មិនល្ហើយ បានប្រកាសជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ពពាយនាយ លក់ផ្ទះបន្ទាន់ ដូចគ្នាដែរ ប៉ុន្តែនាងមិនបានបញ្ជាក់ពី មូលហេតុច្បាស់លាស់នោះទេ ។

នៅលើគេហទំព័រនោះ តារាស្រីមានឈ្មោះល្បី គួរសម កញ្ញា មាស សម្ផស្ស បានសរសេរសាជា ភាសាអង់គ្លេស ថា “Hi all friends I'm selling my house if anybody or u know anybody would like to buy my house. info on the house, the size of the house is 22×22, its has 5 bed room, 4 bathroom, for more information please contact me at 012 288 245 – 096 222 27 31 thank u all friends ” ។ មានន័យជាភាសាខ្មែរថា “សួស្តីមិត្តភក្តិទាំងអស់គ្នា ! ខ្ញុំកំពុងតែចង់លក់ផ្ទះ របស់ខ្ញុំ ប្រសិនបើ មានអ្នកណាចង់ទិញ ឬក៏ស្គាល់អ្នកដែល ចង់ទិញផ្ទះ របស់ខ្ញុំ។ ផ្ទះរបស់ខ្ញុំមានទំហំ 22×22 មានបន្ទប់គេង៥, បន្ទប់ទឹក៤ ហើយ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងមកខ្ញុំ តាមទូរស័ព្ទ 012 288 245 \ 096 222 27 31 ” ។

តាមរយៈការប្រកាសលក់ផ្ទះនេះ ត្រូវបាន កញ្ញា មាស សម្ផស្ស បានប្រាប់ LookingTODAY ឲ្យដឹង តាមទូរស័ព្ទ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា ចំពោះរឿងលក់ផ្ទះនោះ ជាការពិត នាងត្រូវការលក់នៅក្នុងតម្លៃសមរម្យមួយ។ ទាក់ទងនឹងការលក់ផ្ទះ វីឡានេះ មាស សម្ផស្ស មិនបានបញ្ជាក់ពីមូលហេតុ ច្បាស់លាស់ទេ ដោយនាងគ្រាន់តែប្រាប់យ៉ាងខ្លីថា “ខ្ញុំទើបតែសម្រេចចិត្ត ប្រកាសលក់ ផ្ទះថ្មីៗនេះ នៅលើ Facebook ហើយការលក់ផ្ទះ នេះព្រោះតែខ្ញុំ ត្រូវការលុយ ធ្វើជាទុនពង្រីកមុខរបរបន្ថែមទៀត ។ តាមពិតទៅ ខ្ញុំក៏មិនចង់លក់ដែរ តែបើមិនលក់យើង អត់សូវមានទុន ក្នុងការរកស៊ី ហើយសម្រាប់ជំនួញថ្មីនោះ ខ្ញុំនៅមិនទាន់ដឹងនៅឡើយទេថា ត្រូវបើករកស៊ីអ្វី រង់ចាំលក់ផ្ទះដាច់សិន”។

នាពេលកន្លងមកធ្លាប់ មានព័ត៌មាន ចុះផ្សាយជាបន្តបន្ទាប់ ថា កញ្ញា មាស សម្ផស្ស ត្រូវបានអនាគត ម្តាយក្មេក បោះទុនឲ្យបើកហាង រកស៊ី អស់ជាច្រើនម៉ឺនដុល្លារ ដើម្បីឲ្យអនាគត កូនប្រសារ រូបស្រស់ បានឈរជើងជាថៅកែ ស្រីវ័យក្មេង ដែលធ្វើ ឲ្យអ្នកសិល្បៈ ក៏ដូចជាទស្សនិកជន មានការសរសើរ និងច្រណែន នាងមិនតិចទេ ។ ប៉ុន្តែការលេចឮបែបនេះ មិនទាន់បានប៉ុន្មានផង នាងក៏ស្រាប់តែ ចេញមុខប្រកាស លក់ផ្ទះបន្ទាន់ទៅវិញ ហាក់បង្កប់នូវអាថ៌កំបាំង មួយចំនួន ដែលអាចនៅពី ក្រោយហេតុផល ខ្វះទុនពង្រីក ការរកស៊ីខាងលើ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]