មនុស្សគ្រប់គ្នាតែងតែមាន បញ្ហាមុនខ្សាច់ដែល កើតឡើងមកពីការសម្អាត មុខមិនសូវបានល្អ រឺប្រើប្រាស់ផលិតផលសម្អាងខុស។ យ៉ាងណាមិញ ខាងក្រោមជាគន្លឹះមួយចំនួន ដែលអាចបំបាត់មុនខ្សាច់ចេញ ពីមុខបាន៖

 ១) ស្រូវសាលី៖ លាយស្រូវសាលីជាមួយទឹក  រួចលាបលើមុខ រួចទុករយៈពេល១៥នាទី បន្ទាប់លាងទឹកចេញ ។ ជាពិសេសអ្នកអាចធ្វើវិធីនេះ អោយបានជារៀងរាល់ថ្ងៃ បើអ្នកចង់ឃើញលទ្ធផលឆាប់រហ័ស។


២) ទឹកឃ្មុំ និងទឹកផ្កាកូលាប៖ ទឹកឃ្មុំជាមួយទឹកផ្កាកូលាប ជាវិធីមួយអាចជម្រុះមុនតូចៗ ដែលជាប់នឹងស្បែក មុខអ្នកបាន និងព្យាបាលបញ្ហា ស្នាមក្រហមលើមុខ ផងដែរ។ វិធីប្រើ យកទឹកឃ្មុំមួយស្លាបព្រាបាយ ចាក់ទឹកផ្កាកូលាបចូល បន្ទាប់ក្រឡុកអោយសព្វ រួចលាបលើមុខ ទុកចោល២០នាទី។ ជាចុងក្រោយលាងជាមួយទឹកក្កៅឧណ្ឌៗចេញ ជាការស្រេច។


៣) ផ្លែអាល់ម៉ុន និងទឹកផ្កាកូលាប៖ អ្នកអាចកិនផ្លែអាល់ម៉ុន អោយម៉ត់រួចលាយជាមួយ ទឹកផ្កាកូលាប រួចលាបលើមុខ ទុកចោល១៥នាទី។ ចំពោះផ្លែអាល់ម៉ុន អាចជួយកាត់បន្ថយរន្ធខ្មៅៗ ដែលជាប់ស្បែកបាន។


៤) ខ្ទឹម៖ អ្នកអាចយកខ្ទឹមស យកតែ២កម្ពឹសបានហើយ មកកិនអោយម៉ត់  រួចយកមកលាបលើមុខ ទុកចោល៣ទៅ៥នាទី រួចលាងទឹកចេញ ។ ប៉ុន្តែមិនត្រូវដើរចំ ថ្ងៃក្កៅខ្លាំងនោះទេ បន្ទាប់ពីបានអនុវត្ត វិធីនេះហើយ ពីព្រោះអាចអោយមុខអ្នក មានបញ្ហាទៅជា ឡើងកន្ទួលក្រហមបាន។


៥) ប្រទាលកន្ទុយក្រពើ៖ អ្នកយកសាច់ខាងក្នុង ប្រទាលកន្ទុយក្រពើ មកលាបអោយលើមុខ និងទុកចោល ប្រហែល១៥នាទី ពីព្រោះប្រទាលនេះ ធ្វើអោយត្រជាក់មុខ និងធ្វើអោយមុនខ្សាច់ជ្រុះបាន ដោយមិនចាំបាច់ញិច។ ជាពិសេសអ្នកគួរតែ អនុវត្ត១ថ្ងៃ អោយបាន ៣ដង យ៉ាងតិច ប្រសិនបើអ្នកមានពេលច្រើន។


នេះជាគន្លឹះទាំង៥ក្នុងការ ជម្រុះមុនខ្សាច់ចេញ ពីមុខអ្នកបាន ប៉ុន្តែត្រូវចងចាំថា របស់របរដែលប្រើប្រាស់ហើយ មិនគួរលើកយក មកប្រើម្តងទៀត នោះទេ ពីព្រោះធ្វើអោយកម្ចេចកម្ទី មេរោគចូលក្នុងនោះបាន ដូច្នេះនៅពេលអ្នកប្រើហើយ គួរតែបោះចោល ទើបជាការប្រសើរ។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]