ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ជន​ជាប់​ចោទ​ឈ្មោះ​​អ៊ុន ណាត អាយុ​៣១​ឆ្នាំ ​មាន​ប្រពន្ធ​ឈ្មោះ​​ធឿន ចាន់​ធូ អាយុ​២៧​ឆ្នាំ ​រស់​នៅ​ភូមិ​សែន​សុខ ឃុំ​ទំនប់​ដាច់ ​ស្រុ​កត្រពាំង​ប្រាសាទ ​ត្រូវ​បាន​​ស្ត្រី​ម្នាក់​ឈ្មោះ​អ៊ុត ធារ៉ា ​អាយុ​​២៥​ឆ្នាំ ប្តី​ឈ្មោះ​ទឹម តឿង អាយុ​២៩​ឆ្នាំ ​មក​ស្នាក់​នៅ​រក​​ស៊ីភូមិ​-ឃុំ​ខាងលើ​​ ប្តឹង​ពី​បទ​រំលោភ​​សេពសន្ថវៈ​​ចំនួន​២​លើក​ដែល​​លើក​ទី១ កើតឡើង​ ​កាលពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​២៤ មេសា និង​លើក​ទី២ វេលា​ម៉ោង​១០​និង​៣០នាទី​យប់​​ថ្ងៃទី​៣០ មេសា ២០១២ កន្លង​ទៅ​នេះ ។

ស្ត្រី​រងគ្រោះបាន​រៀប​រាប់​ឱ្យ​​ដឹងថា មុន​ពេល​កើត​ហេតុ​​ឈ្មោះ​អ៊ុន ណាត រស់​នៅ​ក្បែរ​គ្នា​បាន​​ជិះ​ម៉ូតូ​​ទៅផ​្សារ​ទំនប់​​ដាច់​ ហើយ​ប្តីរបស់​ខ្លួន​​ឈ្មោះ​ទឹម ​តឿង បាន​និយាយនឹង​ឈ្មោះ​អ៊ុន ណាត ផ្ញើ​​ប្រពន្ធជិះ​​ម៉ូតូ​ទៅ​ផ្សារ​ទិញ​ម្ហូប​ផង លុះ​ពេល​ទិញ​​ម្ហូប​​បាន​ហើយ​ឈ្មោះ​អ៊ុន ​ណាត បាន​ឌុប​ខ្លួន​ចូលឯនេះ​ឯណោះ ដោយ​​យក​លេស​ថា ឆ្លៀត​​ឆៀង​ចូល​លេង​ផ្ទះ​​មិត្ត​ភក្តិ​​មួយ​ភ្លែត ​ប៉ុន្តែ​បែរ​ជា​ឌុប​ចូល​ព្រៃ​ ហើយ​ចាប់​​រំលោភ​ទាំង​​កំរោល​​តែ​ម្តង និង​គំរាម​សម្លាប់​ប្រសិន​បើ​និយាយ​ប្រាប់​ប្តី និង​​ក្រោយ​មក​ក៏​​​ប្រើ​ល្បិច​​រំលោភ​​ម្តងទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]