គ្រប់មនុស្សទាំងអស់ តែងរមែងចង់បានមុខម៉ត់ស្រស់ថ្លា ពីព្រោះវាជាការទាក់ទាញផ្នែកសម្រស់មួយ។ ចំពោះអ្នកខ្លះ ព្យាយាមប្រើប្រាស់ ផលិតផលសម្អាង ដើម្បីអាចអោយមុខស្អាតបាន ប៉ុន្តែបែរជាធ្វើអោយមុខ មានបញ្ហាកាន់តែខ្លាំងទៅវិញ។ ប៉ុន្តែថ្ងៃនេះប្រហែល ជាអ្នកអស់បារម្ភហើយ ពីព្រោះមានវិធីកែខៃ ផ្ទៃមុខរបស់អ្នកអោយម៉ត់ស្រស់ថ្លាបាន ជាមួយវិធីសាស្រ្តធម្មជាតិវិញម្តង៖

១)ល្ហុង៖ ដូចអ្នកបានដឹងហើយ ល្ហុងជាផ្លែឈើធម្មជាតិដែលជំនួយ ដល់សក់និងស្បែករបស់អ្នក អោយត្រលប់មក ជាផ្ទៃមុខម៉ត់ ស្អាតបាន។ វិធិប្រើ៖ យកសាច់ខាងក្នុង មកលាបលើផ្ទៃមុខរបស់អ្នកអោយសព្វ ទុកចោលប្រមាណមិនតិចជាងមូយម៉ោង រូចលាងទឹកចេញវិញ។ អ្នកអនុវត្តវិធីនេះ អោយបាន៣ខែយ៉ាងតិច ដូច្នេះអ្នកនឹងឃើញលទ្ធផល ថាផ្ទៃមុខអ្នក នឹងផ្លាស់ប្តូរកម្រិតណា។

២) ទឹកឃ្មុំ៖ វិធីប្រើ គ្រាន់តែយកទឹកឃ្មុំ មកលាបលើមុខអ្នក ញីថ្នមៗ ជាពិសេសអ្នកគួរតែអនុវត្តន៍វិធីនេះ ២ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលរៀបចូលគេង។ បន្ថែមពីនេះទៅទៀត អ្នកនឹងអាចឃើញផ្ទៃមុខអ្នក ស្រស់ថ្លាបែបធម្មជាតិបាន ពីព្រោះទឹកឃ្មុំ មិនអាចធ្វើអោយ មុខអ្នកមាន ប្រតិកម្មរឺក៏មាន បញ្ហាទេ ប៉ុន្តែត្រូវប្រាកដ ថាទឹកឃ្មុំគឺសុទ្ធល្អ និងទុកក្នុងទីកន្លែងត្រឹមត្រូវ មិនត្រជាក់ពេក និងមិនក្កៅពេក។

៣) រមៀត ប្រហែលជាអ្នកធ្លាប់ស្គាល់ រមៀតហើយ វាក៏អាចជួយអោយមុខអ្នកស្រស់ថ្លា និងម៉ត់បានដែរ។ វិធីប្រើ បុករមៀតអោយម៉ត់ រួចមកលាបលើមុខ នៅពេលព្រឹក និងពេលយប់។ ប្រសិនអ្នកមានពេលច្រើន គួរតែឧស្សាហ៍អនុវត្តន៍វិធីនេះ ជាមួយរមៀតជារៀងរាល់ថ្ងៃ។

៤) ទឹកដោះគោជូរ៖ ចំពោះទឹកដោះគោជូរ វាក៏ផ្ទុកជាតិទឹកដោះគោដែរ ដូច្នេះវាជាការប្រសើរ ក្នុងការធ្វើអោយផ្ទៃមុខ អ្នកម៉ត់និងសបាន ។ វិធីប្រើគឺងាយស្រូល គ្រាន់តែចាក់ទឹកដោះគោជូរ ដាក់លើស្លាបព្រាបាយ រួចយកដៃអ្នកមក ប៉ាតលើមុខអោយសព្វ។ ជាពិសេសអ្នកអាច អនុវត្តន៍មួយសប្តាហ៍អោយបាន ៤ដងដើម្បី អាចធ្វើអោយមុខអ្នក ម៉ត់ដូចសាច់កូនក្មេង និងការពារមុនខ្សាច់ផងដែរ។

៥) ត្រសក់៖ ត្រសក់ក៏អាច ជាបន្លែផងនិងឪសថធម្មជាតិ ជួយព្យាបាលមុខផងដែរ ។ វិធីប្រើ យកត្រសក់ទៅក្លាសេ អោយត្រជាក់មុននឹងអនុវត្តន៍ បន្ទាប់មកចិតស្តើងៗ មកបិទលើមុខ និងបិទលើភ្នែកផង ដើម្បីជួយកម្ចាត់ស្នាមខ្មៅក្រោមភ្នែក។ ជាពិសេសត្រសក់ក៏ជួយ ធ្វើអោយស្បែក តឹងណែនបាន។

៦) ប៉េងប៉ោះ៖ ចំពោះប៉េងប៉ោះដូចនឹង វិធីអនុវត្តន៍ជាមួយត្រសក់ដែរ គឺចិតស្តើងៗមកបិទលើមុខ។ ការអនុវត្តន៍ជាមួយផ្លែប៉េងប៉ោះ ជួយអោយមុខអ្នក បំបាត់ស្នាមខ្មៅតូចៗ និងផ្ទៃមុខសស្រស់ថ្លាបាន។

៧) ស៊ុតលឿង៖ អ្នកអាចយកស៊ុតលឿង មកក្រឡុកអោយសព្វ រួចលាបលើមុខអ្នក ទុកវាអោយស្ងួតដោយខ្លូនឯង និងបន្ទាប់មកលាងចេញ ជាមួយទឹកត្រជាក់។ ចំពោះស៊ុតលឿង អាចជួយអោយ មុខបំបាត់មុនខ្សាច់តូចៗ និងជួយអោយមុខអ្នក ម៉ត់បាន។

វិធីទាំង៧យ៉ាងនេះ អ្នកអាចជ្រើសយក វិធីមូយណា មកអនុវត្តក៏បាន ពីព្រោះវីធីទាំងអស់អាច ជួយអ្នកអោយមុខម៉ត់សស្រស់ថ្លាបាន។

រូបតំណាង

ប្រភព : myhealthtips

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ