ក្រុង​ប៉ោយ​ប៉ែត ៖ ជាង​​​ជួស​ជុល​​​ទូរស័ព្ទ​​​និង​អាយ​កូម​​​​ត្រូវ​​​មន្រ្តី​​ប៉ូលិស​​​​ ក្រុង​ប៉ោយ​ប៉ែតម្នាក់​​ប្រើ​​ហិង្សា​​​​​ដោយ​វាយ​​មួយ​អាយកូមត្រូវ​​​ចំ​ ក្បាល​​​​ផ្នែក​​​ខាង​ក្រោយ​​បណ្តាល​​​ឱ្យពក​​​ជាំ ព្រោះ​​​​តែ​ខឹង​ជាង​​​រូបនោះ​​​​ជួស​ជុល​​​​អាយ​កូម​​​របស់​ខ្លួន​​​មិន​ កើត​​ ។ ហេតុការណ៍​​​មិន​គប្បី​នេះ ​​បាន​កើត​ឡើង​​​កាលពីវេលាម៉ោង​​​​៩និង​៣៤នាទី​​ព្រឹក​​ ​​ថ្ងៃទី​​១៧ ឧសភា​ នៅ​​ក្នុង​ហាង​​ជួស​ជុល​​ទូរស័ព្ទ​​​យីហោ​​​សាំង​​បូរី​ ស្ថិតក្នុង​​​​ភូមិ​ក្បាល​​ស្ពាន​​ សង្កាត់​​​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត ​។​

តាម​ការ​បំភ្លឺ​​​​ពីជន​រងគ្រោះ​​​​ឈ្មោះ ​​ហាន ​ហ៊ាង​ ភេទប្រុស​​​​​ អាយុ​​២០​ឆ្នាំ​​ ​ជា​ជាង​ជួសជុល​​​ទូរស័ព្ទ​​ និង​អាយកូម​​​បាន​ប្រាប់​​​​កោះ​សន្តិភាព​​ថា ​​​មុន​ពេលកើត​ហេតុ​​​ ខ្លួន​បាន​​​ទទួល​​​ធ្វើ​អាយកូម​​​​​ពី​ជាង​ម្នាក់​ផ្សេង​ទៀត​​​​ដែល​យក​​​​ មក​​​ឱ្យ​ខ្លួន​​​ធ្វើ​បន្ត​​​ ​​ព្រោះ​​ជាង​រូបនោះ​​​ជួស​ជុល​​​​មិន​កើត​​​​ ។ ​ក្រោយ​ពេល​ជួស​ជុល​​អាយកូម​​​​នោះ​រួច​ហើយ​​​ស្រាប់​តែ​មាន​ប៉ូលិស​​​ ម្នាក់​​​ឈ្មោះ ​គក់ ​​បាន​ចូល​មក​​​​ក្នុង​​​ហាង​​ហើយ​​​ស្រែក​​សួររក​មុខ​ជាង ។

​ពេល​​នោះ​ជន​​រង​គ្រោះ​បាន​និយាយថា ខ្ញុំ​​ជា​អ្នក​​​ធ្វើ​​​​គ្រាន់​​​​តែ​​ឮ​​ដូច្នោះ​ស្រាប់​តែ ប៉ូលិស​​​​​​​មា្នក់​​​​នោះ​​ទាញ​​អាយ​កូម​​​​​ម​ក​វាយ​​ក្បាល​ជាង​នោះ​​មួយ ​អាយ​កូម​​តែម្តង ​ដោយ​គ្មាន​​​​ការ​សួរនាំ​​រក​ហេតុ​ផល​​​អ្វី​ឡើយ​ ។​ ​ជុំវិញ​​បញ្ហា​ខាងលើ​នេះ​ ភាគី​​ខាង​ជន​រង​គ្រោះ​​​កំពុង​​តែ​ពិចារណា​​ក្នុង​ការ​​ប្តឹង​ផ្តល់​​ ដើម្បី​​​ឱ្យ​ច្បាប់​​​ជួយរ​ក​យុត្តិ​ធម៌ដល់​​ខ្លួន​​ តែ​នៅ​​​​មិន​ទាន់​ហ៊ាន​​​​សម្រេច​​​ចិត្ត​​​​​ ព្រោះ​​​​ខ្លាច​​​អំណាច​​​​​ប៉ូលិស​​​​​​ថ្មី​​​ម្នាក់​នោះ​ ។​

​ទាក់​ទង​ករណីនេះ លោក​ប៉ូលិសទើប​នឹ​ង​ចូល​ថ្មី​ឈ្មោះ ​គក់​​ ​​បាន​​បំភ្លឺ​​​ស្រដៀង​​​គ្នា​​នេះ​តាម​ទូរ​ស័ព្ទ​​ឱ្យ​ដឹង​ថា ខ្លួន​​​ពុំ​បាន​​ប្រើ​អំ​ពើ​ហិង្សា​​​ទៅ​លើ​រូប​​​ជាង​នោះ ​ឡើយ​​ដោយគ្រាន់​តែ​​​យក​អាយ​កូម​​គោះ​ក្បាល​​បន្តិ​ច​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ខឹង​​​ជាង​នោះ​ដូរ​អាយកូម​​ដែល​ខូច​​​​យក​មកឱ្យ​ ខ្លួន​​ ។

លោក ​អ៊ុំ សុផល​ ​បាន​ឱ្យ​ដឹង​​ថា ចំពោះ​​ជាង​ជួស​ជុល​​​​ទូរស័ព្ទ​​ខាងលើ ​​លោក​​នឹង​ចាត់​​ចែង​កម្លាំង​​​ឱ្យ​​កោះ​​ហៅ​​មក​សួរនាំ​​នៅអធិការ​ដ្ឋាន​ ក្រុងប៉ោយ​បែ៉ត​​​ដើម្បី​​កុំ​ឱ្យ​​​ពួក​ជាង​​ទាំង​នោះ​​លួច​ដោះ​ដូរ​​​របស់ ​​​​​​គេតាម​​អំពើ​ចិត្ត​​ ដែល​អាច​​ចោទ​បាន​ថា ​ជា​បទ​​​រំ​លោភ​លើ​សេច​ក្តី​ទុក​ចិត្ត​ ។

​ទោះ​បី​ជាមាន​​កា​រអះអាង​យ៉ាងណាក៏ដោយ​​​​ក្រោយពេល​​ ធ្វើ​សកម្មភាព​​​រួច​ម្ចាស់​​ហាង​ជួស​ជុល​​​ទូរស័ព្ទ​​​ខាងលើ បាន​​ផ្តិត​រូប​ភាព​​ខ្សែ​វីដេអូរ​ឃ្លីប​​ដែល​បំពាក់​​ដោយ​កាំមេរ៉ា​​ សុវត្ថិភាព​​​​​​បង្ហាញ​​​ឱ្យ​ឃើញ​​ពី​អំពើ​​ព្រៃផ្សៃ​​​​យ៉ាង​ច្បាស់​​ ក្រឡែត​​ថា ​ប៉ូលិស​​ឈ្មោះ គក់ ​នោះ ពិតជា​បាន​​​ប្រើ​​ហិង្សា​​​​​​​​មក​លើ​ជន​រងគ្រោះ​​​​​ប្រាកដ​​មែន​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]