ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀង ស្រស់សង្ហារ សម្លេងស្រទន់ លោក ណាំ ប៊ុណ្ណារ័ត្ន តារាចម្រៀងប្រចាំផលិតកម្ម ថោន ប្រាកដជាធ្លាប់ស្តាប់បទចម្រៀងល្បីៗរបស់គាត់ជាច្រើនបទ រួចមកហើយដូចជា “អូននៅតែនឹកសង្សារចាស់” “ទោះបងទៅកុំភ្លេចស្រលាញ់បង” ក៏ដូចជាបទ “ពេលវេលាមិនស័ក្តសម” ផងដែរ ដែលបទចម្រៀងទាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹក និងបានបង្កើនកិត្តិនាមរបស់លោក មិនស្ទើរផងដែរ។

ប៉ុន្តែបើបង្វែរត្រចៀករបស់យើង ទៅសម្តាប់នូវបទចម្រៀងបែបមនោសញ្ចេតនាមួយបទ របស់ណាំ ប៊ុណ្ណារ័ត្ន ក្រោមចំណងជើងថា “៧ ថ្ងៃដែលអូនក្បត់បង” វិញនោះ វាដូចជាស្រដៀងទៅនឹង បទចម្រៀងថៃមួយបទ ដែលមានចំណងជើង “7 วันที่ฉันเหงา” ស្រដៀងដូចនេះដែរ។


ដូចនេះបើចង់ដឹងច្បាស់ មានតែសម្តាប់ប្រៀបធៀបបន្តិចមើល មួយណាពិរោះជាង?

វីដេអូ៖ “7 วันที่ฉันเหงา” របស់ថៃ

 

វីដេអូ៖  “៧ ថ្ងៃដែលអូនក្បត់បង” របស់ណាំ ប៊ុណ្ណារ័ត្ន

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]