មកដល់ទៀតហើយៗ ការប្រកួតក្របខ័ណ្ឌកំពូល ប្រចាំទ្វីបអឺរ៉ុប Uefa Champion League មិនអាចរំលងបាន នាយប់នេះមានពីរប្រកួត ហើយការប្រកួតដែលជក់ចិត្តដិតអារម្មណ៍នោះគឺ ក្រុមមេឃខៀវ Man CITY របស់ចក្រភពអង់គ្លេស បានរៀបចំខ្លួនរួចជាស្រេច ដើម្បីបើកទ្វារកីឡាដ្ឋាន Etihad Stadium របស់ខ្លួនស្វាគមន៍ក្រុមខ្លាំងអេស្ប៉ាញ Barcelona។

Man CITY (Eng) VS Barcelona (Spa)

ក្រុម Man CITY ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី Manuel Pellegrini ពិតជាខ្លាំង សាហាវ និងមានទម្រង់វាយសម្រុកយ៉ាងមុតស្រួច មិនដូច Man CITY កាលពីមុនទេ ពោលគឺក្រុម Barcelona ពិតជាមិនអាចមើលស្រាលបានសោះឡើយ។

បន្ទាប់ពីយកឈ្នះក្រុមតោខៀវ Chelsea ២ទល់នឹង០ នាក្របខ័ណ្ឌ FA CUP ក្នុងទឹកដីខ្លួនរួចមកហើយ ក្រុម Man CITY ត្រូវបំពេញកាតព្វកិច្ចធ្ងន់ជាងនេះ ដោយត្រូវប្រកួតជាមួយក្រុមខ្លាំងលំដាប់ពិភពលោក Barcelona នាយប់នេះ។ ក្នុងនោះក្រុម Barcelona ក៏មិនអន់ដែរ ដោយការប្រកួតចុងក្រោយនេះ គឺបានយកឈ្នះក្រុមភ្ញៀវ Rayo Vallecano រហូតដល់ ៦ទល់នឹង០ នាទឹកដី Camp Nou របស់ខ្លួន ដោយបន្តផ្តល់សម្ពាធយ៉ាងធ្ងន់ធ្ងរ ដល់ក្រុមពីរទៀតដូចជា Real Madrid និងក្រុម Atlético Madrid ដែលមានពិន្ទុស្មើគ្នា ក្នុងការប្រកួតគ្រងតំណែងក្របខ័ណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។


ទោះជាយ៉ាងណាក៏ដោយ បើតាមខ្សែការពាររបស់ក្រុម Barcelona កីឡាករ Gerard Pique បានផ្តល់អនុសាសន៍ថា “ក្រុម Man CITY ពិតជាមិនក្រែងញញើតក្រុមរបស់លោក ទៀតនោះទេ។ ពួកគេលែងខ្លាចក្រុមយើងទៀតហើយ ដោយសារតែពួកយើងអាក់ខាន ឈ្នះពានរង្វាន់កំពូលនេះ អស់រយៈពេល ២ រដូវកាលមកហើយ។”


ចំណែកឯគ្រូបង្វឹករបស់ Barcelona លោក Gerardo Martino ក៏បានអោយដឹងដែរថា “ក្រុម Man CITY មិនមែនជាក្រុមអន់ដដែលនោះទេ ពោលគឺ CITY ឥឡូវជាក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងៗជាច្រើន នៅលើពិភពលោក ដោយសារតែវត្តមានកីឡាករឆ្នើម សញ្ជាតិអេស៉្បាញ ដូចជា Navas និង Silva ជាដើម។”


ប្រវត្តិជួបគ្នា៖

Barcelona 0 – 1 Manchester City

::: តារាងការប្រកួតនាយប់នេះ :::


តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]