ប្រិយមិត្តដែលស្នេហាវិស័យ ហ្គេមកុំព្យូទ័រភាគច្រើនប្រហែល ជាធ្លាប់បានស្គាល់ហ្គេមមួយដែលមាន ឈ្មោះថា Diablo ហើយ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Blizzard Entertainment បានដាក់លក់នូវ Diablo ជំនាន់ថ្មីរបស់ពួកគេដែលបាន ធ្វើអោយអ្នកលេងហ្គេមស្ទើរតែទូទាំងពិភពលោក មានភាពរីករាយ និង ជ្រួលជ្រើមយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា Diablo III ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន បង្កើតហ្គេមដ៏ល្បីល្បាញ Blizzard Entertainment បានដាក់ លក់កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ ដែលបានធ្វើអោយអ្នកគាំទ្រ ជាច្រើនមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង​ ពួកគេបានធ្វើពិធីជប់លៀងទៀតផង ដោយសារតែហ្គេមដ៏អស្ចារ្យមួយ នេះបានបាត់ខ្លួនអស់រយៈពេល ១២ ឆ្នាំ មកហើយ។ គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន បង្កើតហ្គេមដ៏ល្បីល្បាញ Blizzard Entertainment បានដាក់ Diablo កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៦ ដែលជាថ្ងៃឆ្លងឆ្នាំសកលតែម្តង ហើយកាលនោះ មានអ្នកគាំទ្រដល់ទៅរាប់លាននាក់ កន្លងផុតបានប៉ុន្មានឆ្នាំ ពួកគេក៏បានដាក់លក់ Diablo II នៅថ្ងៃទី ២៩ ខែមិថុនា​ ឆ្នាំ​ ២០០០​ ហើយអ្នកគាំទ្រក៏បានកើនឡើងទ្វេរដង។ ដោយសារតែស្ងប់ស្ងាត់អស់រយៈពេល ជាច្រើនឆ្នាំ បានធ្វើអោយអ្នកគាំទ្រទាំងអស់ គិតថា ក្រុមហ៊ុន Blizzard Entertainment នឹងមិនធ្វើការដាក់ លក់ Diablo III នោះទេ​ប៉ុន្តែអ្វីដែលពួកគេបានគិត គឺខុសទាំងស្រុងដោយ សារតែឥឡូវនេះ Diablo III ត្រូវបាន ក្រុមហ៊ុន Blizzard Entertainment ប្រកាសលក់ជាផ្លូវការពាសពេញពិភពលោក កាលពីថ្ងៃទី ១៥ ខែ ឧសភា ហើយនឹង បន្តលក់នៅប្រទេស រុស្សី នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១២ ទៀតផង។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]