ភ្នំពេញៈ តារាចម្រៀងបុរសរូបសង្ហារមាឌមាំ លោក រ៉ូមែន ដែលកំពុងតែចាប់ផ្តើម មានទីផ្សារ ការងារក្នុងសិល្បៈធ្វើ ឲ្យលោករីកមុខរីកមាត់ ដូចគ្រាប់ជីរូបនេះ បន្ទាប់ពីមានសន្ទុះ កេរ្តិ៍ឈ្មោះ កើនឡើង លោកក៏កំពុងតែក្លាយជាបុរស ដែលមានមន្តស្នេហ៍ទាក់ទាញ ការចាប់អារម្មណ៍ពី កូនស្រី អ្នកមានមុខមានមាត់ សម្បូរទ្រព្យសម្បត្តិជាច្រើន តាមចែចង់និង ណាត់ញុំាបាយជា ញឹកញាប់ផងដែរ ។

នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឮនិងឃើញតែព័ត៌មានថា មានតារាស្រីរូបស្រស់សោភា ជាច្រើន នៅពេលដែលក្លាយខ្លួន ជាតារាល្បីជាញឹកញាប់ពួកគេ តែងតែទទួលបានទូរស័ព្ទពី មនុស្សប្លែកមុខណាត់ ញុំាបាយនិងស្នើរខ្លួនធ្វើ ជាអ្នកចិញ្ចឹមទំនុកបម្រុងពួកគេ ឲ្យរស់នៅក្នុង ទ្រនំសុខស្រួល ដោយបុរសទាំងអស់នោះ សុទ្ធតែជាអ្នកមាន ទ្រព្យមានមុខងារ ជាឧកញ៉ា ជាដើម ។

កាលពីពេលថ្មីៗរឿងរ៉ាវបែបនេះ បានកើតឡើងទៅលើ បុរសរូបសង្ហារមាឌធំ លោក រ៉ូមែន ដែលត្រូវបាន ប្រភពពីអ្នកនៅជិតដិត លោក រ៉ូមែន បានបង្ហើបឲ្យ Looking TODAY ដឹង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា នៅដើមឆ្នាំថ្មីនេះ សន្ទុះការងាររបស់ លោក រ៉ូមែន ហាក់មានសន្ទុះ ងើបឡើងច្រើនជាងមុន ដោយមាន គេ ទាក់ទងហៅលោកឡើងខនសឺត តាមខេត្ត នៅតាម ស្ថានីយទូរទស្សន៍មួយចំនួន ដោយភាគច្រើនគេ ទាក់ទងហៅលោក តាមរយៈបងប្រុសរបស់ លោក ( 012 52 68 11 ) ជាអ្នករៀបចំ និងទទួល ការងារ ឲ្យលោក ។

តាមប្រភពខាងលើបានបង្ហើបឲ្យដឹងថា ពេលនេះ លោក រ៉ូមែន មិនមែនមមាញឹកត្រឹមតែការ ងារសិល្បៈទេ តែសូម្បីតែរឿងស្នេហាក៏ កំលោះរូបសង្ហាររូបនេះ មានមន្តស្នេហ៍ទាក់ទាញការ ចាប់អារម្មណ៍ពីមនុស្សស្រីស្អាតៗ និងសម្បូរទ្រព្យមានងារ ជាកូនអ្នកមានមុខមាត់ ក្នុងសង្គម មិនតិចទេមួយថ្ងៃៗ លោកត្រូវបានទទួល ទូរស័ព្ទពីស្រីក្រមុំ រូបស្រស់តាម ចែចង់ពពាក់ពពូន មិនអន់ទេ ដោយស្រីស្អាតរូបស្រស់ ទាំងអស់នោះ ជារឿយៗតែងតែ តេមកណាត់ លោកញុំា បាយ ណាត់ដើរលេង និងមានខ្លះទៀតព្យាយាម តាមស្រលាញ់លោកមិនដាច់ បើទោះជា ពេលនេះលោក នៅមិនទាន់មានកេរ្តិ៍ឈ្មោះល្បី លេចធ្លោខ្លាំងក៏ដោយ ។

នាពេលកន្លងមកតារាចម្រៀង លោក រ៉ូមែន ធ្លាប់បានបកស្រាយក្នុងកម្មវិធី “តារាក្នុងដួងចិត្ត ខ្ញុំ” របស់វិទ្យុដើមអម្ពិលម្តងរួចមកហើយ ដោយលោកបានប្រកាសថា លោកមិនមានទំនាក់ ទំនងស្នេហា ជាមួយនារីណាឡើយ ព្រោះថាមុនពេលលោកចេញ ពីស្រុកកំណើតមកប្រឡូក សិល្បៈ នៅទីក្រុងភ្នំពេញ លោកធ្លាប់មានមាន ការឈឺចាប់បែកបាក់ស្នេហ៍ ពីមនុស្សស្រី ដែល លោកធ្លាប់ តែស្រលាញ់តែពេលនេះ លោកនៅមិនទាន់មាន សង្សារនៅឡើយទេ ដោយសារ លោកចង់ទុកពេល ប្រឡូកការងារ សិល្បៈឲ្យមានលំនឹង ។

បើទោះជាពេលនេះ មានមនុស្សស្រីស្អាតល្អ សម្បូរទ្រព្យជាច្រើន កំពុងតែតាមចែងស្នេហ៍និង ចង់ក្លាយជាម្ចាស់បេះដូង លោក រ៉ូមែន ក៏ដោយតែយើងនៅ មិនទាន់ដឹងនៅឡើយទេ ថា លោក រ៉ូមែន បើកភ្លើងខៀវ ទទួលយកស្នេហ៍ពីនារី ណាមួយនៅឡើយទេ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]