តើមានហេតុផលណា ដែលត្រូវយល់ស្រប ជាមួយនឹងប្រតិទិន របស់ជនជាតិម៉ាយ៉ាន និង ការទស្សន៍ទាយថា ថ្ងៃទី១២ ខែ១២ ឆ្នាំ ២០១២ ជាថ្ងៃប្រល័យលោកនោះ? បើឆ្នាំ២០១២ នេះ បាននាំមកនូវទស្សនីយភាព ដ៏ អស្ចារ្យជាច្រើន នៃផែនដី និងដួងផ្កាយ។ នៅចុងសប្តាហ៍នេះ មនុស្សលោកទាំងអស់នឹងបានឃើញនូវសូរ្យគ្រាស ដែលមានរូបរាងដូចកង។

វាមិនមែនត្រឹម តែជាការកើតឡើងដ៏ល្អបំផុតនោះទេ ភពសុក្រ នឹងដើរត្រាច់ចរនៅក្នុងគន្លងចន្លោះភពផែនដី និង ភពព្រះអាទិត្យ ដែលមានលក្ខណៈតម្រង់ជួរ និងជាបាតុភូតដែលកម្រ និងមិនធ្លាប់មានពីមុនមក។

ជាការពិតណាស់ ព្រឹត្តិការណ៏ដ៏ភ្ញាក់ផ្អើលនេះ ប្រហែលជាមានលក្ខណៈដូច មុនក្បាលខ្មៅអណ្តែតឆ្លងកាត់ផ្ទៃ មុខព្រះអាទិត្យដូច្នោះដែរ ក៏ប៉ុន្តែផ្ទៃអាកាស ដែលកម្រមាននេះ បានណែនាំក្រុមអ្នកយានអវកាសផ្សងព្រេងនៅ ក្នុងដំណើរស្វែងរករបស់ពួកគេ ដើម្បីកំណត់ទំហំ នៃប្រព័ន្ធសុរិយគតិ និង កិច្ចសហប្រតិបត្តិការណ៍ដ៏ជោគជ័យ លើកទីមួយ ជាមួយនឹងវិទ្យាសាស្រ្ត នៃភពផែនដី។ ដូច្នេះ ចូរអ្នកកុំព្រិចភ្នែកឲ្យសោះ ពីព្រោះថា ភពសុក្រ នឹង មិនឆ្លងកាត់ភពផែនដីរបស់យើងទៀតទេ រហូតដល់ខែធ្នូ ឆ្នាំ២១១៧។

សូរ្យគ្រាសមានរាងដូចកង និងរង្វង់ភ្លើង នឹងកើតឡើងនៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ក៏ប៉ុន្តែនៅ តំបន់ភាគខាងកើត នៃច្រាំងសមុទ្រគ្រប់ប្រទេស មិនអាចមើលឃើញឡើយ។ បាតុភូតដ៏អស្ចារ្យនេះ កើតឡើង ដោយសារគែមរបស់ព្រះអាទិត្យ ស្ថិតនៅពីក្រោយព្រះចន្ទ ទើបវាបង្កើតបានជារង្វង់ភ្លើង ឬជាសូរ្យគ្រាសរាងដូច កង៕

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]