ហូឡង់៖ មនុស្សភាគច្រើនសុទ្ធតែ មានការចងចាំដ៏អាក្រក់ ដែលគ្រប់គ្នាតែងតែចង់ បំភ្លេចវាចោលតែ យើងមិនអាចធ្វើទៅបាន ប៉ុន្តែប្រសិនបើអ្នកពិតជា អាចលុបចោលការចងចាំ ទាំងនោះពិតមែន តើអ្នកនឹងធ្វើវាដែរឬទេ?

វាលែងជាអ្វីដែល យើងហៅថាការប្រឌិត បែបវិទ្យាសាស្ត្រទៀតហើយ ការស្រាវជ្រាវថ្មីរបស់ សាកលវិទ្យាល័យ Radoboud University Nijmegen នៃប្រទេសហូឡង់ បានបង្ហាញអោយដឹងថា វាអាចមានប្រសិទ្ធិភាពខ្ពស់ ក្នុងការលុបបំបាត់ការចងចាំ យ៉ាងពិសេសណាមួយ ដោយការប្រើ វិធីព្យាបាលដោយប្រើ ចរន្តអគ្គិសនីខ្លាំង Electroconvulsive therapy (ECT) ដែលនេះជាការព្យាបាលស្មារតី ដែលធ្វើអោយចរន្តអគ្គិសនី ឆ្លងកាត់តាមរយៈខួរក្បាល របស់មនុស្ស។

ការព្យាបាលមួយនេះ ត្រូវបានគេជឿជាក់ថា បានបង្កើតឡើង អស់រយៈពេលច្រើនជាង ៧៥ឆ្នាំមកហើយ ក៏ប៉ុន្តែពេលនោះមិនទាន់ មានការស្រាវជ្រាវទូលំទូលាយ ទៅលើវិធីព្យាបាលមួយនេះ។

អ្នកស្រី Jannetje Brussaard ជាអ្នកដែលធ្លាប់ទទួល បានការព្យាបាលរបៀបនេះ កាលពីឆ្នាំ១៩៦៩ ដោយសារតែពេលនោះ គាត់ពិបាកចិត្ត យ៉ាងខ្លាំង ហើយចង់បំភ្លេចនូវរឿងរ៉ាវទាំងនោះ បាននិយាយថា នៅពេលដែលគាត់ទទួលការព្យាបាល ECT រួចហើយ គាត់មិនបានចងចាំ រឿងដែលធ្វើអោយគាត់ ពិបាកចិត្តទៀតនោះឡើយ ទោះជាមានគេបង្ហាញ របស់អ្វីផ្សេង ដែលទាក់ទងនឹងរឿងទាំងនោះក៏ដោយ។

ចំណែកលោក Dr.Jeroenvan Waarde ជាវេជ្ជបណ្ឌិតព្យាបាលផ្នែកស្មារតី នៅឯមន្ទីរពេទ្យ Rijinstate នៃទីក្រុង Amhem បាននិយាយថា “ វាជារឿងដ៏រំភើបមួយ ដែលយើងអាចធ្វើអោយ មនុស្សបាត់ការ ចងចាំនូវរឿងអាក្រក់ៗជាច្រើន ក៏ប៉ុន្តែចំពោះប្រសិទ្ធិភាពពិតប្រាកដ នៃការព្យាបាលនេះ ពួកយើងកំពុងតែបន្តការស្រាវជ្រាវ”។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការព្យាបាលមួយនេះ?

ប្រភព៖ BBC

កំណត់ត្រាខ្មែរឡូត៖

រឿងបាត់បង់ការចងចាំនេះ គឺធ្វើឲ្យនឹកឃើញ​ដល់យុវជនម្នាក់ ដែលមិនអាច ចងចាំអ្វីបាន ត្រូវរស់នៅដោយពឹងលើ ការកត់ត្រា រៀងរាល់ ៥នាទី ម្តង។ យុវជនម្នាក់មាន ឈ្មោះ Chen Hongzhi មកពីស្រុក Hsinchu ស្ថិតនៅភាគពាយព្យកោះតៃវ៉ាន់ បានកើតជំងឺដ៏ចំលែកមួយ ដែលធ្វើឲ្យរូបគាត់ មិនអាចចងចាំអ្វីបាន លើសពី៥នាទីឡើយ។ Hongzhi អាចរស់នៅបាន ដោយសារកត់ត្រា ជារៀងរាល់ថ្ងៃ នូវគ្រប់យ៉ាង ដែលគាត់ជួបប្រទះ ដើម្បីអាច ចងចាំអ្វីៗដែល នៅជុំវិញខ្លួនរបស់គាត់។

ការបាត់បង់សមត្ថភាពចងចាំ របស់យុវជនវ័យ ២៥ឆ្នាំរូបនេះគឺបណ្តាលមកពី ការប៉ះទង្គិចក្បាលយ៉ាង ធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយកាលពីនៅអាយុ ១៧ឆ្នាំ។ ក្រោយចំណាយពេលជាច្រើនខែ ដើម្បីព្យាបាលមក ខ្លួនប្រាណរបស់ Hongzhi មានភាពប្រក្រតីឡើងវិញ ប៉ុន្តែរូបគេមិនអាច មានការចងចាំអ្វីបាន លើសពី ៥នាទីឡើយ មានន័យថា Hongzhi ឆាប់នឹងភ្លេចអ្វីទាំងអស់ ដែលកន្លងហួស ត្រឹម ៥ ឬ១០នាទី ប៉ុណ្ណោះ។

បើទោះជាជំងឺរបស់យុវជនរូបនេះ មិនអាចឲ្យគេ រកការងារធ្វើបានក៏ពិតមែន ប៉ុន្តែគ្រួសាររបស់គេ ក៏ទទួលបានការឧបត្ថម្ភផ្សេងៗពីអ្នកជិតខាង និងមិត្តភក្តិ រួមទាំងការឧបត្ថម្ភ ពីនាយកដ្ឋាន សុខមាលភាពសង្គមឈ្មោះ Hsinchu ផងដែរ។ ក្រៅពីជំនួយពីអ្នកដទៃយុវជន Hongzhi បានរកចំនូលមួយចំនួន ដោយខ្លួនឯង ដោយការប្រមូលសំបកដប ប្លាស្ទិច យកទៅកែច្នៃ និងការដើររើសអុស យកទៅឲ្យម្តាយរបស់គេចំអិន អាហារជាដើម។ ម៉ែកូនទាំងពីរ អាចរស់នៅបាន ដោយការ ពឹងពាក់គ្នាទៅវិញទៅមក។ យ៉ាងណាមិញ អ្នកស្រី Wang Miao-chiong មានការព្រួយបារម្ភ ពីកូនប្រុសផងដែរ នៅពេលដែលគាត់ស្លាប់ទៅ។ ស្ត្រីវ័យ៦០ឆ្នាំរូបនេះ បន្តថា រូបគាត់ ក៏ធ្លាប់បញ្ជូនកូនឲ្យទៅ ចូលរៀនវិញដែរ តែមិនទទួលបានលទ្ធផលនោះទេ ដោយសារតែគេ មិនអាចចងចាំមេរៀនបាន ទើបគាត់សំរេចចិត្ត ទុកឲ្យកូននៅតែផ្ទះរហូតមក៕

ចុចទីនេះ ដើម្បីមើលព័ត៌មានផ្សេងៗ ទាក់ទិននឹងការចងចាំ

អ្នកស្រី Miao-chiong ជាម្តាយមានការព្រួយបារម្ភ ពីកូនប្រុស នៅពេលដែលគ្មានរូបគាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]