វាន់នីហ៊្សូអ៊េលឡា ៖ បរវកញ្ញាដែលគ្រងជា ម្ចាស់ក្សត្រីនៃសម្រស់ដែល មានឈ្មោះថា Wi MayNava  នាងបានទម្លាយនូវអាថ៌កំបាំងដែល គួរអោយរញើតបំផុតដើម្បី ធ្វើអោយនាងស្គមបាន។

មនុស្សគ្រប់គ្នាតែងតែ ថែរក្សារូបរាងខ្លួនឯង ដោយការបរិភោគអាហារណា ដែលល្អចំពោះសុខភាព ប៉ុន្តែបែរជាយុវតីអាយុ១៨ឆ្នាំមួយរូបនេះ បានថែទាំរាងរបស់នាង ខុសប្លែកពីគេ។ នៅក្នុងនោះ កញ្ញា Wi MayNava បានក្លាយជា បវរកញ្ញា វាន់នីហ៊្សូអ៊េលឡា (Venezuela) លេខ២ ក្នុងឆ្នាំ២០១៣ ហើយនាងក៏បានទម្លាយនូវវិធី ធ្វើអោយនាងអាច ថែរក្សាទម្ងន់បានយ៉ាងល្អ និងរាងស្លីមបាន។ យ៉ាងណាមិញបរកញ្ញាដ៏ស្អាត ម្នាក់នេះបានដេរស្បែកអណ្តាតរបស់នាង ដើម្បីធ្វើអោយនាង ពិបាកបរិភោគអាហាររឹងៗបាន ដូច្នេះអាហាររបស់នាង គឺត្រូវតែម៉ត់ ដែលនាងអាចបរិភោគដោយមិនឈឺចាប់ ត្រង់បរិវេណអណ្តាតបាន។ បន្ថែមពីនោះទៅទៀត នាងNava បានបណ្តុះសាច់ដើមទ្រូង និងច្រមុះ ដើម្បីអាចអោយនាង មានឪកាសឈ្នះក្នុងការប្រកួត។

ចំពោះការវះកាត់ដេរសាច់អណ្តាតបែបនេះ គឺមាននៅរដ្ឋ California សហរដ្ឋអាមេរិក ដែលចំណាយអស់ទឹកប្រាក់ ត្រឹមតែ ២,០០០ដុល្លារអាមេរិក។

នេះជាការថែរក្សារាងអោយស្លីម សម្រាប់បវកញ្ញាម្នាក់នេះ ដោយវិធីដេរអណ្តាត។ ចុះប្រិយមិត្ត ចង់តមអាហារអោយមានរាងស្លីម ដោយរបៀបដេរអណ្តាតដូចស្រីស្អាតម្នាក់នេះ ដែររឺទេ?




សូមទស្សនា វីដេអូឃ្លីបទាំងអស់គ្នា ៖


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]