ខេត្តកំពង់ចាម ៖ ប៉ូលិស​សម្ងាត់​​ក្រសួង​​មហា​ផ្ទៃ​​មួយ​ក្រុម​ចេញ​ប្រតិ​បត្តិ​ការ​​​តាម​ចាប់​ឃាត​ក​ម្នាក់​​ដែល​អារ.ក​​សម្លាប់​​បុគ្គ​លិក​ទស្សនា​វដ្តី​​ VIRTUS Group ​​បាន​​សម្រេច​ហើយ​​កាល​ពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​ថ្ងៃទី​២៣ មករា ២០១២ ​នៅ​ចំណុច​​ចម្ការ​កោះ​ ភូមិ​ផ្ទះ​វាល ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ បន្ទាប់​ពី​​ដឹង​ថា ឃាតក​ម្នាក់​នេះ​លាក់​ខ្លួន​​នៅទី​នោះ​​យ៉ាង​ត្រជាក់​ល្ហឹម​រយៈ​ពេល​​មួយ​សប្តាហ៍ ​ហើយ​កិច្ច​ប្រតិ​បត្តិ​ការ​​នេះ​បាន​ចាប់​ផ្តើម​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​​២៣ មករា ២០១២ ​មកម៉្លេះ។

តាម​​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​ជា​ការ​ពិត​ណាស់​​បង​ប្រុស​រប​ស់​ជន​រងគ្រោះ​បាន​​ទទួល​​​ដំណឹង​ថា ​ឃាតក​លាក់​ខ្លួន​​នៅឃុំ​ព្រែក​​ដំបូក ហើយ​ត្រូវ​គេ​ប្រទះឃើញ​​... លុះ​ពេល​​ហៅ​បូ៉លិស​​​ទៅ​​ដល់​ទី​នោះ ស្រាប់តែ​​ឃាតក​ម្នាក់​នោះ​​គេច​ខ្លួន​បាត់​​ហាក់​​ដូច​ជា​មាន​អ្នក​​ណា​ផ្តល់​ដំណឹង...​ ហើយ​ពេល​នោះ​ប៉ូលិស​​កំពុង​តែ​​តាម​ប្រមាញ់​​បន្ត ដោយ​ដឹង​ថា ឃាតក​មិន​ទាន់​​រត់​ទៅ​ណា​ឆ្ងាយ​ទេ ។ សំណាញ់​​ច្បាប់​ពិត​ជា​ស្វិត​មែន ឃាតក​​រត់​ទៅណា​មិន​រួច​ក៏​​ធ្លាក់​ចូល​អន្ទាក់​​​ប៉ូលិស​ ហើយ​ត្រូវ​ចាប់​​ខ្លួន​​រយៈ​ពេល​​ប៉ុន្មាន​​ម៉ោង​ក្រោយ​​​មក ។

ឃាតក​ម្នាក់​​នេះឈ្មោះ​ជួន សំផាត ​អាយុ​​២៤​ឆ្នាំ រស់​នៅ​​ភូមិ​ទ្រាស ​ឃុំ​ខ្នារស​ ស្រុក​ស្រី​សន្ធរ ​ត្រូវ​ជា​មិត្តភក្តិ​ជន​រងគ្រោះ​​​ដែល​ខ្លួន​អារ.ក​សម្លាប់ ។ ​ជួន សំផាត ដែល​ប្រព្រឹត្ត​​អំពើ​​ឃោរ​ឃៅ​ម្នាក់​នេះ​បាន​សារ​ភាពថា ​ខ្លួន​សម្លាប់​មិត្ត​ភក្តិ​ ព្រោះតែ​​​ប្លន់​​យក​​ម៉ូតូ​​ស៊េរីទំនើប​ ។

លោក​វរសេនីយ៍​​ឯក ជឹម សេង​ហុង ​​ស្នង​ការ​រង​នគរបាល​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ការ​ឈាន​ទៅ​ចាប់​​ឃាតក​បាន​​បែប​នេះ គឺ​ដោយ​សារ​មាន​កិច្ច​សហ​ការ​ល្អ​រវាង​​ប៉ូលិស​ក្រសួង​​មហា​ផ្ទៃ​​ជា​មួយ​ប៉ូលិស​​ស្រុក​ស្រីសន្ធរ​ ហើយ​នេះ​ក៏​ជា​ការ​​បង្ហាញ​​​​ពីការ​យក​ចិត្តទុក​ដាក់​រប​ស់​សមត្ថ​កិច្ច​ផង​ដែរ គឺ​មិន​ទុក​ឱ្យ​ជនដៃ​ដល់​​ជន​ឧក្រិដ្ឋ​​សោយ​សុខ​នោះទេ ។

គួររំលឹកថា ​សព​យុវជនម្នាក់​ត្រូវ​​ក្រុម​អ្នក​រើស​អេតចាយ​ប្រទះ​ឃើញ​​​​នៅ​​ក្នុង​ប្រឡាយ​​បង្ហូរទឹក​​ក្បែរ​​អតីត​​ទី​លាន​ចាក់​សំរាម​ ​​ស្ទឹ​ង​​មាន​ជ័យ​​​ ស្ថិត​ក្នុង​​ភូមិ​ដំណាក់​ធំ សង្កាត់​​ស្ទឹ​ងមាន​ជ័យ​​​ ខណ្ឌ​មានជ័យ ​កាលពីព្រឹក​ថ្ងៃ​ទី១៧ មករា ។ សព​​យុវជន​រូបនេះ​ត្រូវ​​​​ឃាត​ក​ដៃ​ដល់​អារ.ក​ស្ទើរតែដាច់​ទៅ​ហើយ ។ ​​តាម​ការ​សន្និដ្ឋាន​​​ជំហាន​ដំបូង​ថា ​​​​ជនរង​គ្រោះ​​​​​មិន​មែន​​​ត្រូវ​​គេ​សម្លាប់​​នៅកន្លែងនោះ​ទេ ​តែជា​ការ​សម្លាប់​​​​នៅ​កន្លែងផ្សេង ​ហើយ​ដឹក​យក​ទៅ​​​ប្លុង​ចោល​នៅ​ទីនោះ ។

ទោះ​បី​ជាបែបណា​​​ក្តី សព​យុវជន​នោះ​​​ត្រូវ​គេ​​​​ស្គាល់​​ឈ្មោះ​ព្រាប សបា្តហ៍​​​ អាយុ​២៨​ឆ្នាំ ​​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ទស្សនាវដ្តី  VIRTUS Group​ រស់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិត្នោត​​​ជ្រុំ ​សង្កាត់​បឹង​ទំពុន ​និង​មានអាសយដ្ឋាន​​​ពិត​ប្រាកដ​នៅភូមិ​តាងូវ ​សង្កាត់​​និរោធ ​ខណ្ឌមាន​ជ័យ ។

តាមប្រភព​​ព័ត៌មាន​​​​​​មិន​ផ្លូវការ​មួយ​​និយាយ​ថា គេ​បាន​ឃើញ​រថយន្ត​ប៉ាហ្សេរ៉ូ​​បើក​​ក្នុង​ល្បឿន​លឿន​ចូលទៅ​ចំណុច​ប្រទះ​ឃើញសព​ ហើយ​​ប្រញាប់​​ប្រញាល់​​ចេញ​​វិញនៅ​វេលា​ទៀបភ្លឺ ។ តាមការ​​ពិនិត្យ​ជាក់ស្តែង​​ សព​ត្រូវ​ឃាតក​​​អារ.ក​​ស្ទើរ​ជិត​​ដាច់​ក្បាល​​​ចេញ​ពី​​ដង​ខ្លួន​ ។

អ្នកភូមិ​រស់នៅ​​ក្បែរតំបន់​កើតហេតុ ​​និយាយ​ថា ​​ក្នុងភូមិសាស្ត្រ​នោះ​មាន​សភាព​ស្ងប់ស្ងាត់​​​ខ្លាំង​ណាស់ ​នៅពេល​យប់​​ដោយ​សារ​​ដាច់ស្រយាល​ពីលំនៅឋាន ​ប្រជាពលរដ្ឋ​​ ។ សព​​ត្រូវ​បាន​ប្រគល់​​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ បន្ទាប់ពីការពិនិត្យ​​របស់សមត្ថកិច្ច​​រួចហើយ​​ ។

លោក​សេង សាញ់ ​​ចៅសង្កាត់​ស្ទឹងមានជ័យ​​ក៏​បានទៅចូលរួម​​​ពិនិត្យ​សពជាមួយ​ក្រុម​សមត្ថ​កិច្ច និងជួយ​ចាត់​ចែង​​​ក្នុងការ​ធ្វើកោសល្យ​វិច័យ​​សាកសពដែរ ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]