រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលវិវឌ្ឍខ្លួន ជាតារាសម្តែង និងបង្ហាញម៉ូដ កញ្ញាលីលី មួយរយៈមុនបានបង្ហាញរូបភាពកៀកកើយ ឱបរឹតជាមួយបុរសម្នាក់មានវ័យ ប្រហែលគ្នា ហើយត្រូវគេចែកចាយ ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ លីលី ទទួលស្គាល់ថា នោះជារូបនាងពិតមែន ប៉ុន្តែនាងស្នើឱ្យគេឈប់ ចែកចាយតទៅទៀតទៅ ដោយសារបុរសម្នាក់នោះមិនមែនគូស្នេហា ឬគូអនាគតរបស់នាងឡើយ ។

តាំងពីមានរឿងហេតុទាក់ទិនរូបភាពឱបរឹតកៀក កើយគ្នារវាងតារាចម្រៀងលីលី និងបុរសម្នាក់នោះមក លីលីហាក់មានអារម្មណ៍តានតឹងមិនតិចទេ នៅពេលគេនាំគ្នានិយាយពីរឿងនាង។ លីលីប្រញាប់លុបរូបក្នុងទំព័រហ្វេសប៊ុករបស់នាងចេញ ដើម្បីកុំឱ្យមានការចែកចាយតទៅទៀត ។ លើសពីនេះ នាងឈឺក្បាលមិនតិចទេនៅពេលមានអ្នកសារព័ត៌មានតាមសួរនាំ ។ លីលីគិតថា បើរឿងនោះស្ងប់ នាងនឹងប្រយ័ត្នខ្លួនមិនឱ្យមានបញ្ហាអ្វីប៉ះពាល់ដល់ខ្លួនទៀតទេ ។ នាងយល់កាន់តែច្បាស់ថា ក្នុងនាមជាតារាពិតជាងាយស្ថិតក្នុងការតាមដានពីមហាជន ។

ក្នុងជំនួបកាលពីពេល ថ្មីៗនេះជាមួយតារាចម្រៀង និងតារាសម្តែងកញ្ញាលីលី ដែលគ្រងឈុតរ៉ូបពណ៌ខ្មៅ បានថ្លែងថា រូបនៅលើហ្វេសប៊ុកនោះពិតជារូបនាង និងបុរសម្នាក់នោះ តែជាលក្ខណៈស្និទ្ធស្នាលបែប សាមញ្ញៗ អត់ទាក់ទិនរឿងស្នេហាទេ ។ បុរសម្នាក់នោះគ្រាន់តែជាមិត្តភក្តិជិតដិតមិនបានគិតទៅលើអ្វី ផ្សេងឡើយ ទើបនាងហ៊ានបណ្តោយខ្លួនថតស្និទ្ធស្នាលបែបនេះ ។ បើពិតជាមានរឿងឈឺក្បាលបែបនេះ នាងមិនបណ្តោយខ្លួនឡើយ ។ មុននឹងថតរូបបែបនេះ នាងក៏គិតខ្លាចគេរិះគន់ដែរ ហើយពិតដូចនាងយល់ឃើញមែន ។

តារាចម្រៀងដែលពេលនេះកំពុងតែក្លាយជាពិធី ការិនីប្រចាំទូរទស្សន៍អប្សរា ក្នុងនាទី «អ្នកដឹងខ្ញុំដឹង» បានសង្កត់ធ្ងន់ថា នាងធ្លាប់មានស្នាមបែបនោះ ពិតជាមិនធ្វើឱ្យកើតឡើងទៀតទេ ។ នាងធ្លាប់ដឹងថា កន្លងមកមានតារាខ្លះជំពប់រឿងតាមរយៈហ្វេសប៊ុកធ្វើឱ្យមាន អារម្មណ៍ឈឺក្បាលខ្លះដែរ តែដល់ពេលមានរឿងធ្លាក់មកលើខ្លួនឯងពិតជាស្គាល់រសជាតិ ហើយត្រូវគេតាមសួរដេញដោល ។ មានអ្នកសារព័ត៌មានខ្លះទូរស័ព្ទសួរនាំ និងខ្លះចុះផ្សាយទាំងនាងមិនបានដឹង តែមិត្តភក្តិជួយប្រាប់ ។ បែបនោះហើយ ទើបនាងយល់ថា ជាតារាធ្វើអីបើមិនចេះក្រែងនោះពិតជាពិបាកហើយ ព្រោះមានមហាជនស្គាល់ ។ ដូច្នេះហើយទើបពេលខ្លះតារាមួយចំនួនទៅណាមកណាតែងតែយកម៉ាស់បិទ មុខ ។

ពេលនេះព័ត៌មានពីនាងលីលី ស្ងប់ស្ងាត់បន្តិចហើយ ដោយសារតែនាងលុបចោលរូបភាពនោះយ៉ាងលឿន ដើម្បីកុំឱ្យមានការបង្ហោះតទៅទៀត ធ្វើឱ្យនាងអាចមានអារម្មណ៍ស្រាលខ្លួន យកពេលគិតមកលើរឿងធ្វើការ ។ សព្វថ្ងៃនេះ លីលីមមាញឹកជាមួយអាជីពសិល្បៈច្រើន ព្រោះជារដូវរៀបមង្គលការ ។ លីលី មានគម្រោងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។

កាលពីឆ្នាំ២០១៣ នាងបានទៅសម្តែងទីនោះម្តងដែរ តែលើកនេះនាងទៅមួយលើកទៀត តាមសំណូមពរមហាជន ។ នាងរីករាយនៅពេលដែលបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី បន្តឱ្យនាងទៅសម្តែងសាជាថ្មីនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិ ហើយនាងនឹងព្យាយាមសម្តែងឱ្យបានល្អ បម្រើអារម្មណ៍បងប្អូនខ្មែរនៅទីនោះ ។ ក្រៅពីជាប់ឈ្មោះជាតារាចម្រៀង លីលីជោគជ័យលើអាជីពបង្ហាញម៉ូដ សម្តែង និង ថ្មីៗនេះបានក្លាយជាពិធីការិនីថែមទៀត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]