ក្រុមហ៊ុន Microsoft បានសម្រេចជ្រើសរើស លោក Satya Nadella ធ្វើជា ប្រធាននាយកប្រតិបត្តិ (CEO) ហើយលោកជាមនុស្សទីបី ដែលកាន់មុខតំណែងនេះ ក្នុងអំឡុងពេល៣៩ឆ្នាំ។

ប្រសិនបើក្រុមហ៊ុននេះ ដកការផ្តោតទៅលើ ពាណិជ្ជកម្មនៃអ្នកប្រើប្រាស់របស់ខ្លួន មកយកចិត្តទុកដាក់សាជាថ្មីលើ ការរួបរួមជាមួយ នឹងអតិថិជនវិញនោះ លោក Nadella ដែលជាអ្នកជំនាញដ៏ខ្លាំងរបស់ Microsoft រយៈពេល២២ឆ្នាំ រូបនេះ នឹងទទួលខុសត្រូវ លើរក្សាភាពលំនឹង ហើយបង្កើនភាពចំណេញ តាមដំណាក់កាល នៃបច្ចេកវិទ្យា behemoth’s server និង cloud computing division។

Jeff Macke អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ Yahoo បាននិយាយថា Microsoft បានពុះពារតស៊ូជាមួយនឹង ផលិតផល ដោយផ្អែកលើ អ្នកប្រើប្រាស់ ដែលកត្តានេះ ធ្វើអោយក្រុមហ៊ុនខ្លួន បានធ្លាក់ចុះយ៉ាងគំហុក។ គាត់បន្តទៀតថា “Microsoft ធ្លាប់បានទទួលការតវ៉ា យ៉ាងច្រើនពីសំណាក់ ក្រុមហ៊ុនប្រើប្រាស់ ប៉ុន្តែ Microsoft បានព្យាយាមកែតម្រូវបន្តិចម្តងៗ ក្នុងរយៈពេលយូរ ដូច្នេះខ្លួនមិនអាច តម្រូវចិត្ត ក្រុមហ៊ុនដែលប្រើប្រាស់ ទាំងនោះឡើយ ទាំងសហគ្រាសធំៗ និងក្រុមហ៊ុនតូចៗ”។

ថ្វីបើផលិតផលរបស់ Microsoft ដូចជា Excel និង Office នៅតែមានតម្រូវការខ្ពស់ ពីក្រុមហ៊ុនរកស៊ីតូចៗ ជាច្រើនក៏ដោយតែក្រុមហ៊ុន នេះនៅតែមាន ផលចំណេញតិចតួច ដោយសារតែ អ្នកប្រើប្រាស់ មានការពេញនិយមជាងទៅលើ tablets និង smartphones។ ឧទាហរណ៍ Microsoft បានលក់ដាច់ ផលិតផលខ្លួនដែល មានទឹកប្រាក់ ៨៩៣លានដុល្លារ ដែលតិចជាងយ៉ាងខ្លាំង បើធៀបទៅនឹងការលក់របស់ Apple ដែលមានទឹកប្រាក់ ១១.៥ពាន់លានដុល្លារ នៅក្នុងត្រីមាសដំបូង។

រីឯលោក Nadella បាននិយាយ កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរបស់យើង កំពុងតែឆ្ពោះទៅកាន់កន្លែង ដ៏អស្ចារ្យហើយវាក៏ជា កាតព្វកិច្ច របស់ពួកយើងក្នុងការ ធ្វើអោយប្រាកដថា Microsoft ទទួលភាពជោគជ័យ ក្នុងវិស័យទូរស័ព្ទដៃ និង Cloud-first world។

គាត់បន្តទៀតថា “ឱកាសនៅខាងមុខពួកយើង នឹងត្រូវការភាពច្នៃប្រឌិត របស់អ្នកទាំងអស់គ្នាទៅលើអ្វី ដែលពួកយើងធ្លាប់បានធ្វើ ទៅលើទូរស័ព្ទដៃ និង cloud-first world”

គួរបញ្ជាក់ផងដែរថា លោក Nadella មកជំនួសកន្លែងលោក Steve Ballmer ដែលបានប្រកាសចូលនិវត្តន៍ កាលពីខែសីហា។

តើប្រិយមិត្តយល់ថា លោក Nadella នឹងអាចធ្វើអោយ Microsoft រីកចម្រើនដល់កម្រិតណា?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]