រាជធានី​ភ្នំពេញ ៖​​ ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​បាន​ស្លាប់​​​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ ពេទ្យ​កាល់ម៉ែត ​បន្ទាប់​ពី​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​ប៉ះ​ជា​មួយ​អ្នក​ដំណើរ​តាម​ផ្លូវ​ ហើយ​ដួល​បោក​ទៅ​​លើ​ថ្នល់​​ក៏​ត្រូវ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​ស្ករ ​មួយ​គ្រឿង​បើក​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​កិន​អូស​ជាប់​ពី​ក្រោម​ រថយន្ត​ប្រមាណ​ជិត​១​គីឡូ​ម៉ែត្រ​ ទើប​របូត​ហើយ​រថយន្ត​ក៏​បើក​រត់​គេច​ចូល​ផ្ទះ​បាត់ ។

ទោះបី​ជា​យ៉ាង​ណា រថយន្ត​​ដែល​កិន​មនុស្ស​អូស​រត់​តាម​ផ្លូវ​នោះ​ត្រូវ​​​ប៉ូលិស​ការិយាល័យ​ ចរា​ចរណ៍​​ផ្លូវ​គោក​សហ​ការ​ជា​មួយ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ដឹកនាំ​ដោយ​ ព្រះរាជ្ញា​រង​ លោក​មាស ច័ន្ទ​ពិសិដ្ឋ ចុះ​ទៅ​ឆែក​ឆេរ​លំនៅ​ឋាន​ និង​ដក​ហូត​រថយន្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ឧសភា ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ មុខ​ផ្ទះ​លេខ​១៦៥​២ ក្នុង​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ ។ ចំណែក​ជន​រង​គ្រោះ​ពុំ​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​ឡើយ បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​បាន​តែ​ប៉ុន្មាន​ម៉ោង​ក៏​ត្រូវ​ ស្លាប់​បាត់​បង់​ជីវិត ។

តាម​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ អ្នក​រត់​ម៉ូតូ​ឌុប​រូប​នោះ​បាន​ជិះ​ម៉ូតូ​ធុន​សេ​១០០​សង់​កូរ៉េ ពណ៌​ក្រហម​ បើក​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើត​ហេតុ​ ក៏​បាន​ប៉ះ​ជា​មួយ​អ្នក​ដំណើរ​ម្នាក់​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ ខណៈ​នោះ​ក៏​​មាន​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ​​មួយ​គ្រឿង​បើក​​មកពី​​ត្បូង​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​លើ​ ជាប់​ក្រោម​រថយនុ្ត​អូស​តាម​ដង​ផ្លូវ​តែ​ម្តង ។

តាម​ព័ត៌​មាន​បន្ត​​​ថា នៅ​ពេល​បើក​អូស​ប្រមាណ​ជិត​១​គីឡូ​ម៉ែត្រ​មក​ដល់​កែង​ផ្លូវ​លេខ​៦៨​ផ្លូវ​ ចូល​ផ្សារ​ទួល​សង្កែ​ទើប​​របូត​ ហើយ​រថយន្ត​​ព្យា​យាម​បើក​គេច​​​ចូល​​ក្នុង​ផ្ទះ​លេខ​សេ​២៦​ ផ្លូវ​លេខ​១៨ ក្រុម​ទី​២ ភូមិ​ទួល​គោក​ សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ដោយ​មាន​ប្រជា​ពល​រដ្ឋ​ និង​សមត្ថ​កិច្ច​តាម​ដល់​ផ្ទះ​ ។ ជន​រង​គ្រោះ​ស្ថិត​ក្នុង​ស្ថា​​នភាព​ធ្ងន់​ធ្ងរ​ ដោយ​​រថយន្ត​អូស​នឹង​ថ្នល់​របួស​ធ្ងន់​ធ្ងរ​​ ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ក្រោយ​មក​ក៏បាន​ស្លាប់​បាត់​បង់​ជីវិត​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា សមត្ថ​កិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​លោក​​ព្រះរាជ​អា​ជ្ញា​រង​មាស ច័ន្ទ​ពិសិដ្ឋ ចុះ​ទៅ​ឆែក​ឆេរ​លំនៅឋាន​ ហើយ​ដក​ហូត​រថយន្ត​ដែល​កិន​មនុស្ស​​អូស​យក​ទៅ​កាន់​ការិ​យា​ល័យ​ចរាចរណ៍​ជើង ​គោក ។

ចំណែក​អ្នក​បើក​បរ​ត្រវ​​​ម្ចាស់​ផ្ទះ​ឈ្មោះ​ប៉ាវ បូរី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ប្រាប់​​ថា បាន​រត់​គេច​ខ្លួន​បាត់​ហើយ។ គេ​និយាយ​ថា ​ប្រសិន​បើ​រថយន្ត​កិន​ជាប់​ហើយ​ឈប់​​ភ្លាម​នោះ​អ្នក​រត់​ម៉ូតូ​ឌុប​មិន​ ស្លាប់​នោះ​ទេ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]