យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ដេលី ម៉េល ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៦ ឧសភា ឆ្នាំ ២០១២ បាន​ឱ្យ​ដឹង​ថា តារាច​ម្រៀង​ព្រីត​ន្នីស​ស្ពៀរ​បាន​យល់​ព្រម​ចុះ​កុង​ត្រា​ធ្វើ​ជា​គណៈ​មេ​ ប្រយោគ​​ក្នុង​កម្ម​វិធី​ The X Factor ដែល​ជា​​កម្ម​វិធី​ប្រឡង​ចម្រៀង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ត្រូវ​បាន​​​ បង្កើត​ឡើង​ដោយ​​លោក​ Simon​ Cowell កាល​ពី​ឆ្នាំ​២០០៤ ។ ប្រភព​ព័ត៌​មាន​ដដែល​នោះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា កំពូល​តារា​ចម្រៀង​​រូប​នេះ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ លោក​​ Simon Cowell ស្ថាប​និក​កម្ម​វិធី The X Factor ក្នុង​តម្លៃ​ឈ្នួល​១៥​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។

លោក Simon Cowell ស្ថាប​និក​​​កម្មវិធី​ The X Factor បាន​និយាយ​ថា នាង​ព្រីត​ន្នីស​ស្ពៀរ​ នឹង​ចូល​មក​ជំនួស​តំណែង​នាង Paula Abdul និង Nicole Scherzinger ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ហើ​យនាង​​ត្រូវ​ចាប់​ដៃ​គូ​ជា​មួយ​លោក Simon Cowell និង​ LA Reid ក្នុង​នាម​ជា​ចៅ​ក្រម​​កាត់​សេចក្តី​ក្នុង​កម្ម​វិធី​ប្រឡង​ចម្រៀង​ដ៏​ប្រជា ​ប្រិយ​​របស់​អង់​គ្លេស​​ ។ រួម​​ជា​មួយ​នឹង​នាង​ព្រីត​ន្នី​ស​ស្ពៀរ​ នាង​​ Demi Lovato ក៏​ជា​សមាជិក​ថ្មី​មួយ​រូប​ដែរ ដែល​ត្រូវ​ចូល​រួម​ធ្វើ​ការ​ងារ​ក្នុង​កម្ម​វិធី​នេះ ជា​មួយ​លោក Simon Cowell ជាមួយ​នឹង​​ប្រាក់​ឈ្នួល​ប្រហែល​ជាង​១​លាន​ដុល្លារ ។

បន្ទាប់​ពី​ចុះ​ហត្ថ​លេខា​រួច​រាល់​តារា​ចម្រៀង​អស់​ គ្លេស​វ័យ​៣០​ឆ្នាំ ព្រីត​ន្នីស​ស្ពៀរ​បាន​ន​ិយាយ​ថា ខ្ញុំ​​មាន​ក្តី​រំ​ភើប​ចិត្ត​ខ្លាំង​ណាស់​ ដោយ​​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ ពី​មុន​​មក​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ទស្សនា​តែ​ប៉ុណ្ណោះ ។ នាង​បាន​បន្ត​ទៀត​ថា ខ្ញុំ​នឹង​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​នេះ​ឱ្យ​បាន​ជោ​គ​ជ័យ​បំផុត ​ចំណែក​ឯ​នាង Demi Lovato ក៏​បាន​សម្តែង​នូវ​ក្តី​រំ​ភើប​ដូច​គ្នា​នេះ​ដែរ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]