រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ទឹក​កក​​​បើក​បរ​ពេល​យប់​អត់​មាន​ភ្លើង​ ហើយ​អ្នក​បើក​បរ​អត់​មាន​ប័ណ្ណ​បើក​បរ​មក​ដល់​រង្វង់​មូល​អត់​បត់​តាម​​ រង្វង់​មូល​​ទេ បត់​ឆ្វេង​តែ​ម្តង ទើប​ជ្រុល​​ទៅ​បុក​ម៉ូតូ​ស្មាស់​វី បណ្តាល​ឱ្យអ្នក​បើក​បរ​ម៉ូតូ​របួស​ធ្ងន់ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​​៤​និង​៥០​នាទី​ទៀប​ ភ្លឺ ​ថ្ងៃ​ទី​១៧ ឧសភា ​នៅ​ជិត​រង្វង់​មូល​ដើម​ពោធិ៍​ភោជនីយ​ដ្ឋាន​​ទន្លេ​សាប ​តាម​បណ្តោយ​វិថី​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​លេខ​១៣ ​ក្នុង​សង្កាត់​​ស្រះចក ខណ្ឌ​ដូន​ពេញ ។

​ក្រោយពេលកើតហេតុ​​ជន​រងគ្រោះ​ត្រូវ​បាន​រថយន្ត​​ សង្គ្រោះ​ដឹក​យក​ទៅព្យា​បាល​​នៅ​មន្ទីរ​ ពេទ្យ ។ ​ចំណែក​រថយន្ត​ និង​ម៉ូតូ​​ខូច​​ខាត​តិច​តួច​ត្រូវ​ប៉ូលិស​ចរា​ចរ​ធ្វើការ​វាស់​វែង​ ហើយ​យក​ទៅ​រក្សា​ទុក​នៅ ការិយា​ល័យ​ចរា​ចរ​ជើង​គោក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]