រាជធានីភ្នំពេញ ៖ ​រថយន្ដ​កូ​រ៉ូ​ឡា​​ ពណ៌​ទឹក​​ប្រាក់​ ស៊េរី​៩៨​ មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ដែកពុះ​ចែកទ្រូងផ្លូវ​ដួលរ​ដូក​រណែ​ល​​អស់​ ចំនួន​៦​ផ្ទាំង​ ហើយ​ខ្ទាត​ទៅ​ប៉ះ​ប៉ូលិស​​ម្នាក់​បណ្ដាល​ឱ្យ​រង​របួស​ថែម​ទៀត​ ។ ​ទោះជា​បែប​ណា​ ក្រោយ​ពី​បុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បង្ក​ឱ្យ​មន្ដ្រី​ប៉ូលិស​​ ម្នាក់​រង​របួស​ ហើយរថយន្ដ​បង្ក​បាន​ព្យាយាម​បើក​រត់​គេចជាង​៥០០​ម៉ែត្រ​ ​ចូល​ទៅ​ផ្លូវលំមួយ​ ក៏​ត្រូវ​ប៉ូលិស​តាម​ប្រ​មាញ់ចាប់​បាន​ ខណៈ​រថយន្ដ​នេះ​បើក​រហូត​ទាល់តែ​ដាច់​កង់​ក្រោយ​ ។ ​ហេតុការណ៍នេះ​ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រឈាន​ចូលថ្ងៃ​ទី​១៦ ​​ ឧសភា​​ ២០១២ ​ស្ថិត​នៅ​ខាងលិច​ស្ដុ​បផ្សារ​ដីហុយ​ តាម​បណ្ដោយ​មហាវិថី​សហ ព័ន្ធរុ​ស្ស៊ី​ ក្នុង​ភូមិ​បុរី​១០០​​ខ្នង​ ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​​បានឱ្យ​ ដឹង​ថា ​មុន​ពេល​កើតហេតុ​រថយន្ដ​កូ​រ៉ូ​ឡា​ពណ៌​ទឹកប្រាក់​ បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ​​មិត្ដ​ស្រី​២​នាក់​ និង​មិត្ដភក្ដិ​៣​នាក់​ទៀត​ តាម​បណ្ដោយ​មហាវិថី​សហ​ព័​ន្ធរុស្ស៊ី​ពី​លិចទៅ​កើត លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ដ​​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្ដាល​ឱ្យ​ដួល​អស់៦​ផ្ទាំង​ ហើយ​ខ្ទាត​ទៅ​ត្រូវមន្ដ្រី​ប៉ូលិស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ ពី​លិច​ទៅ​កើត​ ក្នុង​ដំណើរ​ប​ញ្ច្រា​សទិស​គ្នា​​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ទៅ​លើ​ថ្នល់​រង​របួស ​​​ផង​ដែរ ​។ ​ប្រភព​ឱ្យ​ដឹង​បន្ដ​ថា​ ក្រោយ​ពី​បុក​របាំង​ដែក​​ហើយ​​រថយន្ដ​​បង្ក​បាន​បើកប​ញ្ច្រាសទិស​​រត់ដោយ​ បត់​ឆ្វេង​ចូល​ទៅផ្លូវលំ​ឆ្ពោះ​​ទៅ​ទិស​ខាងជើង​ តាម​បណ្ដោយ​ផ្លូវ​ភ្នំ​ពេ​ញ ប៉ុន្តែ​ដោយ​សារ​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​ ហើយ​​ប៉ូលិស​បានតាម​ប្រ​មា​ញ់​​ផង​នោះ​ក៏ត្រូវ​​ឃាត់​ជាប់តែ​ម្ដង​ ។

ក្រោយ​ពី​ឃាត់​រថយន្ដ​ប៉ូលិស​អន្ដរាគមន៍​និង​ប៉ូលិស​ ចរាចរខណ្ឌ​សែន​សុខ​ បាន​ប្រគល់​រថយន្ដ​បង្ក​ទៅ​ឱ្យប៉ូលិស​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ​​ ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​​ ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​ ។ ​ចំពោះ​រថយន្ដ​បាន​ខូចខាត​អស់​មួយ​ចំហៀង​ខាងឆ្វេង​ស្ទើ​រទាំង ស្រុង​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]