យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំ​ព័រ​ឆាយ​ណា ដេលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៤ ​ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តារា​ចម្រៀង​និង​សម្តែង​ចេស៊ីកា ស៊ីម​ស៊ុន បាន​លក់​រូប​ថត​កូន​ស្រី​ទើប​កើត​កាល​ពី​ថ្ងៃ​ទី១ ឧសភា ​ឆ្នាំ​២០១២​ទៅ​ឱ្យ​ទស្សនា​វដ្តី​ People ក្នុង​តម្លៃ​៨​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ។

នាង​ចេស៊ី​កា ដែល​បាន​​ចំណាយ​លុយ​យ៉ាង​ច្រើន​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ក្នុង​មន្ទី​រ​ ពេទ្យ​​ពេល​ឆ្លង​ទន្លេ​បាន​​និយាយ​​ថា កូន​ស្រី​របស់​ខ្ញុំ​មាន​ឈ្មោះ​ថា​Maxwell Drew មាន​អាយុ​២​សប្តាហ៍​ហើយ ​នាង​មា​ន​សុខ​ភាព​ល្អ​ណាស់ ។ នាង​បាន​បន្ត​ទៀ​ត​ថា ចាប់​តាំង​ពី​ខ្ញុំ​​បាន​ក្លាយ​​ទៅ​ជា​ម្តាយ​របស់​ Maxwell Drew ឆាក​ជីវិត​របស់​ខ្ញុំ​ហាក់​​ដូច​ជា​ប្រែប្រួល​ខ្លាំង​ណាស់ ជា​រៀង​​រាល់​ថ្ងៃ​ខ្ញុំ​ចង់​​តែ​នៅ​ជា​មួយ​​គេ​ហើយ​ខ្ញុំ​ចង់​តែ​យំ​​នៅ​ ពេល​ដែល​​ខ្ញុំ​ក្រឡេក​មើល​ទៅ​នាង​ ។ នេះប្រហែល​​ជា​បទ​ពិសោធន៍​ជីវិត​ជា​ម្តាយហើយ​មើល​ទៅ​ ។

ទាក់​ទង​ទៅ​​នឹង​កា​រ​លក់​រូប​ថតរ​កូន​ស្រី​​ដែល​មាន​ អាយុ​ទើប​​តែ​២​សប្តាហ៍​បែប​នេះ នាង​ចេស៊ី​កា​ បាន​រៀប​រាប់​ថា ខ្ញុំ​ចង់​ឱ្យ​ពិភព​លោក​បាន​ស្គាល់​កូន​ស្រី​របស់​ខ្ញុំ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]