យោង​ទៅតាម​​ប្រភព​ព័ត៌មាន​ពីគេហទំព័រ ​​សិល្បៈ​ចិន​មួយ​ចេញផ្សាយ​​​​កាលពីថ្ងៃព្រហស្បតិ៍​ទី១៩ ​​មិថុនា ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា ៖ តារា​​​ម៉ូ​ដែល​​​ដែល​និយម​ស្លៀក​ពាក់សិច​ស៊ី​​គឺនាង Chrissie Chau ​បានក្លាយទៅជា​ម្ចាស់​ហាង​​​លក់​សម្លៀក​បំពាក់​​​ឈុត​​​ក្នុង​របស់ស្ត្រី​ដ៏​​​ទំនើបមួយ​ ។

នាង​​បាន​និយាយ​ថា ៖ ការបើក​ហាង​​លក់​សម្លៀក​បំពាក់​ឈុតក្នុង​ស្ត្រីនេះ ​គឺ​​មានគោលដៅ​ទីផ្សារ​​ធំទាក់​ទាញ​​ស្រទាប់យុវវ័យ​ក្នុង​​ប្រទេស​ចិន ។ ជាមួយនឹង​ការច្នៃម៉ូដ និង​​ដើរ​បង្ហាញម៉ូដ​​ដោយ​ខ្លួនឯង​​​ចំពោះ​​​​​ម៉ូដសម្លៀក​បំពាក់​​​​​ខ្លះៗធ្វើឱ្យ​​​​​​ហាង​របស់នាង​កាន់តែ​​​​​ល្បី​ខ្លាំងឡើងៗ ។ ក្រៅពី​ការ​ច្នៃម៉ូដ​​​ដោយខ្លួន​ឯង​ នាង​Chrissie Chau ក៏បាន​​សហការជាមួយ​ក្រុមហ៊ុន​​សម្លៀក​បំពាក់​ល្បីៗ​​ជាច្រើន​​ទៀត​នៅក្នុងប្រទេសចិន ។
តារា​ម៉ូដែល​វ័យ២៦​ឆ្នាំរូបនេះ បាន​និយាយ​ដោយ​ទំនុកចិត្តថា ​ហាងនេះ​វា​ពិត​ជា​ធ្វើ​​ឱ្យ​ខ្ញុំ​អាច​​រកប្រាក់ចំណូលបាន​ច្រើនជាង​ការ​សម្តែង​​ ឬដើរ​​បង្ហាញ​ម៉ូដ ។ នាង​បានបន្ត​​​ទៀតថា ​ការ​បើក​ហាង​នេះ​​គឺជា​​ក្តី​​សុបិន្តរបស់​​​ខ្ញុំតាំងពី​កុមារ​ភាព​មក​ម្ល៉េះ​​ ​ហើយ​ឥឡូវ​នេះ​ ក្តីសុបិន្ត​​បាន​ក្លាយ​ទៅ​ជា​ការពិត​ហើយ ។ ជាមួយ​នឹង​ការចាប់​អាជីព​ថ្មី​ផ្នែក​ជំនួញ​នោះ ខ្ញុំនឹង​ខិតខំ​​ប្រឹងប្រែង​​ឱ្យ​អស់​ពីសមត្ថភាព​​ ដើម្បី​ទទួលបាន​ការគាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗពីអតិថិជន ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្ន


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]