ជាការពិតណាស់ មនុស្សភាគច្រើន ពិតជាចូលចិត្តធ្វើអ្វី ដែលមិនស្មុគស្មាញ និងផ្តល់នូវភាពងាយស្រួល ចំពោះខ្លួន។ ជាក់ស្តែង ដូចជាការប្រើប្រាស់លេខសម្ងាត់ជាដើម ដែលគ្រប់គ្នា តែងជ្រើសរើស នូវលេខសម្ងាត់ ឬ Password ណា ដែលងាយស្រួលចាំ ដើម្បីចៀសវាងនូវការភ្លេច។ ប៉ុន្តែធ្លាប់គិតដែរទេថា បើសិនជាយើងវាយបញ្ចូល នូវលេខសម្ងាត់ ដែលងាយស្រួលពេកនោះ វាអាចមានភាគរយខ្ពស់ ដែលគេអាចទាយដឹងបាន ជាហេតុនាំឲ្យបាត់បង់ ដោយសារត្រូវគេលួចយក?

បើយោងទៅតាម ប្រភពព័ត៌មានពី CNN បានឲ្យដឹងថា គេហទំព័រ Splash Data បានធ្វើការ ប្រកាសនូវចំណាត់ថ្នាក់ថ្មីមួយទៀត សំរាប់ឆ្នាំ ២០១៣ បង្ហាញពីលេខសម្ងាត់ ចំនួន ២៥ ដែលបានជាប់ឈ្មោះ ជាលេខសង្ងាត់អាក្រក់បំផុត ប្រចាំឆ្នាំ ដែលអ្នកគ្រប់គ្នា គួរតែចៀសវាងប្រើ។ ព្រោះបើតាម ទិន្នន័យនៅលើអ៊ិនធើណេត ដែលទទួលបាន គឺលេខសង្ងាត់ បង្ហាញជូននូវខាងក្រោម ទាំងប៉ុន្មាននេះ ពិតជាមានអត្រាខ្ពស់បំផុត ដែលអាចឲ្យគេទាយដឹងបាន យ៉ាងងាយស្រួល។

គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១២ លេខសង្ងាត់ដែលជាប់លេខ ១ ជាលេខសង្ងាត់អាក្រក់បំផុតនោះ សរសេរថា៖ "password" ។ ប៉ុន្តែសំរាប់ឆ្នាំទៅមិញនេះ "password" បានធ្លាក់មកជាប់លេខ២វិញ ដោយជំនួសតំណែងលេខ១ ដោយ "123456" ។

ក្នុងនោះផងដែរ ចំនួនលេខសម្ងាត់ ដែលត្រូវបានគេទាយដឹង និងលួចយកនោះ ភាគច្រើន សុទ្ធសឹងតែជារបស់ អ្នកដែលប្រើប្រាស់ ផលិតផលក្រុមហ៊ុន Adobe ហើយបើគិតតែចំនួនអ្នកប្រើប្រាស់ Adobe ដែលរងផលប៉ះពាល់ លើបញ្ហាលេខសង្ងាត់នេះ មានចំនួន ដល់ទៅ ៣៨លាន អ្នកប្រើប្រាស់ ឯណោះ។ លោក Morgan Slain ជា CEO របស់ SplashData បាននិយាយថា៖ មិនគួរប្រើ លេខសង្ងាត់ ដែលមានលក្ខណៈស្រដៀង ឬ ដូចទៅនឹង អ្វីដែលអ្នកកំពុងតែប្រើនោះទេ។ ឧទាហរណ៍ ដូចជាលេខសង្ងាត់ "adobe123" និង "photoshop" ជាដើម ដែលច្បាស់ណាស់ថា ប្រាកដជាមាន អ្នកអាចទាយដឹងបាន ដោយគ្រាន់តែរាវរកលេខសង្ងាត់ ងាយៗ យ៉ាងដូច្នេះ មកសាកល្បង។

ទោះជាយ៉ាងណា លទ្ធផលបានបញ្ជាក់ចេញមករួចទៅហើយ អំពីលេខសង្ងាត់ (Password) អាក្រក់បំផុត ដែលគួរគប្បីចៀសវាង។ ដូច្នេះដើម្បីដឹងថា មានលេខសង្ងាត់ណាខ្លះ ដែលយើងមិនគួរប្រើនោះ សូមប្រិយមិត្តខ្មែរឡូត ពិនិត្យមើល នូវតារាងលេខរៀង ចំនួន ២៥ ខាងក្រោមនេះ ទាំងអស់គ្នា៖



តើប្រិយមិត្តកំពុងតែប្រើ ឬ ធ្លាប់បានប្រើ លេខសង្ងាត់ណាមួយ ដូចនៅក្នុងតារាងនេះ ដែរទេ?

 

ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]