វីដេអូគំនូរជីវចលដ៏ខ្លីមួយ មានរយៈពេល ២៨នាទី ត្រូវបានបង្កើតឡើយដោយ ស្នាដៃរបស់កុលបុត្រខ្មែរពិតៗ ដែលមានទេពកោសល្យ បង្កើតបាននូវវីដេអូ ដ៏គួរឲ្យចង់ទស្សនា។

យោងតាមប្រភពព័ត៌មាន ពីអ្នកនិពន្ធគំនូរជីវចលនេះផ្ទាល់ ដែលបានទាក់ទងមក ក្រុមការងាររបស់ខ្មែរឡូត គាត់មានឈ្មោះថា ស សៀងហេង គឺជាយុវជនវ័យក្មេងម្នាក់ តែមានស្នាដៃមិនចាញ់ អ្នកជំនាញចាស់ៗប៉ុន្មាននោះទេ។ គំនូវមួយនេះ បានឆ្លុះបញ្ចាំងពី អ្នកក្លាហានម្នាក់ដែលត្រូវបានគេឲ្យឈ្មោះថា ស៊ីតមែន (SHIT MAN) និងរួមសម្ដែងដោយតារាល្បីៗ មកពីជុំវិញពិភពលោក។ អ្នកក្លាហានស៊ីមែន គឺជាអ្នកក្លាហានប្រចាំប្រទេសកម្ពុជា បានជួយកំចាត់សត្រូវ ខណៈពេលដែលមានមនុស្សក្រៅភព ចូលមកលុកលុយ។

អ្វីដែលពិសេសនោះ ទិដ្ឋភាពនៅក្នុងរឿងគឺសុទ្ធសឹងជា ទិដ្ឋភាពក្នុងប្រទេសកម្ពុជាទាំងអស់ ធ្វើឲ្យប្រជាជនខ្មែរ មានមោទនៈភាពចំពោះ ស្នាដៃថ្មីមួយនេះ។

បើប្រិយមិត្តចង់ដឹងថា គំនូរជីវចលមួយនេះ គួរឲ្យចាប់អារម្មណ៍បែបណានោះ សូមទស្សនាទាំងអស់គ្នា៖


អ្នកក្លាហាន SHIT MAN «វគ្គថាសហោះអេតចាយ»

អ្នកក្លាហាន SHIT MAN «វគ្គបិសាចស្វា»

ប្រភព៖ យូធូប

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]