រាជ​ធានីភ្នំពេញ ៖ ​ បុរ​សម្នាក់​ស្រវឹងជិះ​ម៉ូតូ​​​ដួលម្នាក់​​ឯង នៅ​កណ្តាលថ្នល់​ត្រូវ​រថយន្ត​​ស៊ើប ប្រឡាក់​សុទ្ធ​តែ​ដី​ពី​ក្រោយ​​មក​ដល់​ចាប់ហ្វ្រាំង​មិន​ទាន់​​កិន​អ្នក​​ បើកម៉ូតូ​ បណ្តាល​ឱ្យ​របួស​ធ្ងន់​ ​ កាលពីវេលាម៉ោង​១០ និង​១១នាទីយប់​ថ្ងៃទី​១៤ ​ឧសភា ​ត្រង់​ចំណុច​មហាវិថី​ព្រះមុនីវង្ស កែង​វិថី​​ព្រះ​មហាក្សត្រី​យានី​កុសុមៈ​​​ ក្នុង​សង្កាត់​​ស្រះ​ចក ខណ្ឌ​​ដូនពេញ ។

​​ប្រភពព័ត៌មាន​​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​បើក​បរ​ដោយ​​មានធុំ​ក្លិនស្រា ហើយ​ដួល​នៅ​កណ្តាល​​​ថ្នល់​ ទើបត្រូវ​​រថយន្ត​​បើក​លឿន​​មក​ដល់​​ចាប់​ហ្វ្រាំង​​មិន​ទាន់​​កិន​រងរបួស​​ តែ​ម្តង ។​​​​ជន​រងគ្រោះ​​ត្រូវ​រថយន្ត​សង្គ្រោះ​​ដឹក​​យកទៅ​​​ព្យា​បាល​នៅ​គ្លីនិក​ ​​ឯក​ជន​ ។ ចំណែក​ម៉ូតូត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅអធិការ​ដ្ឋានខណ្ឌ​ដូន​ពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]