បន្ទាយមានជ័យ ៖ ម៉ូតូម៉ាកហុងដា Dream បានបុករ៉ឺម៉កដឹកត្រីបណ្តាលឲ្យជនរងគ្រោះ ២នាក់ ដាច់ជើងស្មើជង្គង់ និងម្នាក់ទៀតរងរបួសធ្ងន់ ចូលពេទ្យទាំងយប់ កាលពីវេលាម៉ោង ២១និង៧ នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ នៅលើផ្លូវលំក្នុងឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក យ៉ត សុផល អធិការស្រុកមង្គលបូរី បានឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ នេះថា ជនរងគ្រោះដាច់ជើង និងរបួសធ្ងន់ទាំងពីរនាក់នោះ ទី១- ឈ្មោះ យឿន ភុត ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទី២- ឈ្មោះ ញ៉ែម រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា បើកបរម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1F-7338 ។ ភាគីខាងអូសរទេះដឹកត្រីមានឈ្មោះ ប៊ុនសុធី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអូស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរពីរនាក់ទៀត ពុំមានរងរបួសអ្វីទេ។

លោកអធិការ យ៉ត សុផល បានបន្តថា តាមសាក្សីក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញមានម៉ូតូសណ្តោងរ៉ឺម៉ក ដឹកត្រីមួយគ្រឿង ម៉ាកហុងដា វ៉េវ ស៊េរីឆ្នាំ ២០០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរពីកើតមកលិច ឆ្ពោះចូលស្រុកមង្គលបូរី ស្របពេលនោះមានម៉ូតូមួយគ្រឿងទៀត ជិះពីមុខ ក្នុងល្បឿនលឿនដូចគ្នា  លុះជិះមកដល់ចំណុចកើតហេតុ ម៉ូតូឌ្រីម ដែលជិះគ្នា ២នាក់ អ្នកបើកបរ និងអ្នករួមដំណើរសុទ្ធតែវ័យក្មេង ជិះពីលិចទៅកើតក្នុង ល្បឿនលឿនបំផុតបានឡើងវ៉ាម៉ូតូដែលបើកពីមុខ ម៉ូតូរ៉ឺម៉កអូសរទេះដឹកត្រី បណ្ដាលឲ្យម៉ូតូឌ្រី មទៅបុកចំដៃរទេះដែក បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរដាច់ជើងឆ្វេង ត្រឹមក្បាលជង្គង់ទាំង២នាក់ ប្រកាច់ពេញផ្លូវលំ ចំណែកអ្នកបើកបររទេះអូសត្រីប៉ើងទៅលើធ្លាក់ដល់ដីរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុនស្រុក មង្គលបូរីភ្លាមៗផងដែរ។

ក្រោយកើតហេតុជនរងគ្រោះទាំងនោះ ត្រូវបានគេបញ្ជូនទៅសង្ក្រោះនៅមន្ទីពេទ្យ ដោយឡែកម៉ូតូ និងរ៉ឺម៉កដឹកត្រីត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុកមង្គលបុរី ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]