រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ទើបតែ​ជួល​រ៉ឺម៉ក​​ម៉ូតូ​គេយក​មក​រត់​មិន​​ទាន់​បាន​មួយ​ថ្ងៃ​ ផង ត្រឡប់​មក​ពី​ដឹក​ប្អូន​ស្រីវិញ​ពេលភ្លៀងទើប​នឹង​រាំង​ផ្លូវ​រអិល​ចាប់​​ ហ្វ្រាំង​​មិន​ស៊ី​ជ្រុល​ទៅ​បុក​​រថយន្ត​​​សាំយ៉ុង​​ដែល​កំពុង​​​ឈប់​ ចំណុចភ្លើង​ស្តុប បណ្តាល​​បែក​​កញ្ចក់​ក្រោយ​មួយ​ផ្ទាំង ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង ​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤ ឧសភា ​ទល់​មុខ​ស្ថានីយ​​ប្រេង PTT ​តាម​មហា​​វិថី​ព្រះ​មុនី​វង្ស ​កែង​វិថី​​ម៉ៅ​សេទុង​ក្នុង​សង្កាត់​​បឹង​កេង​​កង​ទី​៣ ខណ្ឌ​ចំការ​មន ។

​អ្នក​បើក​រ៉ឺម៉ក​​ឈ្មោះ​ហ៊ុយ ​សារុន ភេទប្រុស ​អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួលសង្កាត់​​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ មាន​ស្រុក​កំណើត​នៅភូមិ​អង្គ​រំពាក់ ឃុំ​ឧត្តម​សូរិយា ​ស្រុក​ត្រាំកក់ ​ខេត្តតាកែវ ​បាន​ឱ្យ​ដឹងថា ​រ៉ឺម៉ក​​នេះ ​ខ្លួន​​ទើប​នឹង​ជួល​គេ​មិន​ទាន់​បាន​​មួយ​ថ្ងៃ​ផង តម្លៃ​៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឥឡូវ​នេះ​ត្រូវ​ម្ចាស់​​រថយន្ត​​ទាមទារ​សំណង​ និង​បាន​ព្រម​ព្រៀង​គ្នា​​ក្នុង​តម្លៃ​១៥០​ដុល្លារ​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]