មានសិស្សានុសិស្សមួយចំនួនមិនសូវពេញចិត្តនឹងគ្រូប៉ុន្មាននោះទេ កាលពីរៀននៅ​ឯវិទ្យាល័យ បន់អោយតែគ្រូលីប នឹងអាលបានមានពេលទំនេរ ប៉ុន្តែឥឡូវនេះដោយសារតែទឹក​ចិត្តរបស់គ្រូបង្រៀនម្នាក់ ប្រហែលជាអាចកែប្រែនូវ ចិត្តរបស់សិស្សានុសិស្សខ្លះ ដែលតែងតែយល់ខុសមកលើគ្រូបង្រៀនពីមុនមក។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១២ កាលពីវេលាម៉ោង ៨ : ៣៨ នាទីយប់ ទៅទីក្រុង Jiamusi ប្រទេស ចិន មានហេតុការដ៏អាក្រក់មួយបានកើតឡើង ដោយមានរថយន្តក្រុងមួយបានបាត់បង់ ម្ចាស់ការហើយបានរេរចង្កូត សំដៅទៅរកសិស្ស ២ នាក់ដែលបានដើរចេញពីសាលារៀន នៅពេលនោះដែរមាន អ្នកគ្រូម្នាក់បានស្ទុះ ទៅច្រានសិស្សទាំង ២ អោយផុតពីគ្រោះថា្នក់តែជាអកុសល រូបនាងត្រូវបានរថយន្តក្រុងបុក យ៉ាងពេញទំហឹង ហើយត្រូវបានគេ ទូរស័ព្ទហៅរថយន្តសង្គ្រោះដឹក​ នាងយកទៅសង្គ្រោះបន្ទាន់។ អ្នកគ្រូម្នាក់នោះមាន ឈ្មោះថា Zhang Liping អាយុ ២៩ ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះអោយ រួចផុតពីសេចក្តីស្លាប់ ប៉ុន្តែអ្វីដែលបាន ធ្វើអោយនាង មានការស្តាយក្រោយអស់មួយជីវិតនោះ គឺ តួខ្លួនរបស់នាងមួយកំណាត់ខាងក្រោមមិនអាច ធ្វើចលនាបាននោះទេ ដូច្នេះហើយនាងត្រូវចំនាយពេលមួយជីវិតរបស់នាង នៅលើកៅអីកង់។ អ្នកលេង អិនធើណិតជាច្រើនដែលបានដឹងនូវហេតុការនេះ បានកោតសសើរទឹកចិត្តរបស់នាង ហើយបាននាំគ្នាដាក់ ឈ្មោះអោយនាងថា "អ្នកគ្រូដែលមានទឹកចិត្តបរិសុទ្ធ" បំផុត។ គួរបញ្ជាក់ផងដែរថា អ្នកគ្រូបានរៀបការរួចទៅហើយ ហើយអ្នកគ្រូធ្លាប់បានពន្លូតកូនម្តង រួចមកហើយដើម្បីមាន​ឱកាសមកបង្រៀនសិស្សរបស់អ្នកគ្រូ សម្រាប់ពេលត្រៀមប្រលង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះទឹកចិត្តរបស់នាង ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]