ការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់សប្តាហ៍ទី ២២ ហើយ ដោយនៅរាត្រីយប់ថ្ងៃសៅរ៍នេះ គឺមាន ៧ ប្រកួត ដែលក្រុមកាំភ្លើងធំ Arsenal ក្រុមហង្សក្រហម Liverpool និងក្រុម Man CITY ជាជម្រើសល្អ។

Arsenal (1) VS Fulham (16)

នាវេលាម៉ោង ១០ យប់នេះ ក្រុមកាំភ្លើងធំ Arsenal នឹងបើកទ្វារកីឡាដ្ឋាន Emirate Stadium របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Fulham។

បើយើងក្រលេកមើល ៥ ប្រកួតចុងក្រោយរបស់កាំភ្លើងធំគឺ ឈ្នះទាំង ៥ ការប្រកួតចុងក្រោយនេះគឺយកឈ្នះក្រុម Aston Villa ១ទល់នឹង២ ក្រៅដី។

ចំណែកឯ ៥ ប្រកួតរបស់ក្រុម Fulham វិញគឺឈ្នះ ២ ស្មើ ១ និងចាញ់ ២ ការប្រកួតចុងក្រោយគឺឈ្នះ Norwich CITY ៣ទល់នឹង០ ក្នុងដី នាជំនួបការប្រកួតពានរង្វាន់ FA CUP។

ប្រវត្តិជួបគ្នា៖

Fulham 1 – 3 Arsenal

Fulham 0 - 1Arsenal

Arsenal 3 – 3 Fulham


Man CITY (2) VS Cardiff CITY (18)

៥ ប្រកួតចុងក្រោយរបស់ Man CITY គឺឈ្នះ ៤ ស្មើ ១ និងមិនដែលចាញ់ ការប្រកួតចុងក្រោយគឺឈ្នះ Blackburn Rovers ៥ទល់នឹង០ ក្នុងទឹកដី នាពានរង្វាន់ FA CUP។

ចំណែកឯ ៥ ប្រកួតចុងក្រោយរបស់ Cardiff វិញគឺឈ្នះតែ ១ គត់ ស្មើ ១ និងចាញ់ ៣ ការប្រកួតចុងក្រោយចាញ់ក្រុម West Ham ០ទល់នឹង២ ក្នុងដី។

ប្រវត្តិជួបគ្នា៖

Cardiff City 3 – 2 Manchester City


Liverpool (4) VS Aston Villa (11)

ការប្រកួតរបស់ហង្សក្រហម Liverpool កន្លងទៅនេះដូចជាឡើងកូដយ៉ាងខ្លាំង ជាពិសេសគឺខ្សែប្រយុទ្ធដ៏លេចធ្លោ Luis Suarez ដែលកំពុងតែនាំមុខគេនៅក្នុងកំពូលតារាង កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ។ បើងាកទៅមើល ៥ ប្រកួតរបស់ Liverpool វិញគឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ ២ ការប្រកួតចុងក្រោយឈ្នះក្រុម Stoke ៣ទល់នឹង៥ ក្រៅទឹកដី។

ឯ ៥ ប្រកួតចុងក្រោយរបស់ Aston Villa វិញគឺឈ្នះ ១ ស្មើ ១ និងចាញ់ ៣ ការប្រកួតចុងក្រោយចាញ់ក្រុម Arsenal ១ទល់នឹង២ ក្នុងទឹកដី។

ប្រវត្តិជួបគ្នា៖

Aston Villa 0 – 1 Liverpool

Aston Villa 1 – 2 Liverpool

Liverpool 1 – 3 Aston Villa


គួរបញ្ជាក់ផងដែរថានៅមាន ៤ ប្រកួតទៀតនោះគឺ ឆ្មារខ្មៅ Sunderland ស្វាគមន៍ Southampton ឯ Crystal ប៉ះ Stoke ខណៈសារិកាព្រៃ Newcastle ធ្វើដំណើរទៅផ្ទះ West Ham ព្រមទាំង Norwich City ស្វាគមន៍ Hull ផងដែរ។

តារាងការប្រកួត


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]