ខេត្ត​​សៀមរាប ៖ ស្រី​ស្រស់​ជន​ជាតិ​វៀត​ណាម​ដែល​សង្ស័យ​​ប្រព្រឹត្តអំពើ​ចោរ​​កម្ម​នៅ​ក្នុង ​ទីផ្សារ​នៃ​តំបន់​ទេស​ចរណ៍​ក្រុង​​សៀមរាប​ម្នាក់​ត្រូវ​បាន​​កម្លាំង​សមត្ថ ​កិច្ច​ប៉ូលិស​​​​ប៉ុស្តិ៍​​រដ្ឋ​បាល​សង្កាត់​​ស្វាយ​ដង្គំ សហ​ការជា​មួយ​សមត្ថ​កិច្ច​នៃ អធិ​ការ​ដ្ឋាន​​នគរបាល​​ក្រុង និង​សន្តិ​សុខ​ផ្សារ ធ្វើ​ការ​ឃាត់​​ខ្លួន​រួម​ជា​មួយ​នឹង​វត្ថុ​តាង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ឧសភា ​​២០១២ ពី​បទ​​លួច​យក​កាបូប​ស្ពាយ​ដែល​មាន​លុយ និង​ទូរស័ព្ទ​​ដៃ​របស់​អាជីវ​ករ​​ក្នុង​ផ្សារ​ចាស់ ។

សមត្ថ​កិច្ច​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ជាប់​ចោទ​​ពី​បទ​ចោរ​កម្ម​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ ​ឈ្មោះ​ង្វៀង ធីហ្វឿង ហៅ​សុខ លីន ​ជា​ជន​ជាតិ​វៀត​ណា​ម​អាយុ​​២២ឆ្នាំ ​ទី​ល​ំនៅ​បច្ចុប្បន្ន​​ស្នាក់​នៅបណ្តោះ​អាសន្ន​ក្នុង​ផ្សារ​ដើម​ក្រឡាញ់​ សង្កាត់​គោក​ចក ​ក្រុង​សៀមរាប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]