រថយន្ដ Ferrari​ តម្លៃរាប់សែនដុល្លារបើកបរដោយសេដ្ឋីចិនម្នាក់អាយុ ៣១ ឆ្នាំ នៅប្រទេសសិង្ហបូរីរត់កាត់ ភ្លើងក្រហមក្នុងល្បឿនលើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង បានទៅបុករថយន្ដតាក់ស៊ីដែលឆ្លងភ្លើងបៃតង ពេញទំហឹងចំចំហៀងឡាន បណ្ដាលឲ្យអ្នកបើកបរតាក់ស៊ីអាយុ ៥៦ ឆ្នាំ និង ភ្ញៀវតាក់ស៊ីជនជាតិជប៉ុនភេទស្រីក្នុងវ័យ ២០ ឆ្នាំ និង សេដ្ឋីចិនបាត់បង់ជីវិត។ ឡានតាក់ស៊ីក៏បានខ្ទាតទៅប៉ះ ម៉ូតូមួយបង្ករបួសដល់អ្នកបើកម៉ូតូ ។ អ្នករួមដំណើរក្នុងឡាន Ferrari ក៏គេចផុតពីគ្រោះថ្នាក់ដល់ជីវិតដែរ។

គ្រោះថ្នាក់នេះបានថតជាប់ក្នុង កាមេរ៉ា ឡានតាក់ស៊ីដែលនៅពីក្រោយឡាន តាក់ស៊ី ដែលជួបប្រទះនឹងគ្រោះថ្នាក់គួរឲ្យរន្ធត់នេះ ។ អ្នកបើកតាក់ស៊ី ដែលបានថតជាប់គ្រោះថ្នាក់បានប្រាប់ថា ដោយសារគាត់មិនបានបើកទៅមុខភ្លាម ពេលភ្លើងបៃតងលោត បានជាគាត់អាចជៀសពីគ្រោះនេះ។

ខ្មែរឡូតបានអង្កេតឃើញថា ជនជាតិចិន ដែលមករកស៊ីនៅស្រុកខ្មែរ ក៏បានបង្កគ្រោះថ្នាក់ចរាចរ ក្នុងទីក្រុងភ្នំពេញញឹកញាប់ដែរ។ ការបន្ថែមល្បឿននៅពេលឃើញភ្លើងលឿន ជាទង្វើរគ្រោះថ្នាក់មួយ ដល់អ្នកបើកបរ និង អ្នកដ៏ទៃ។ អ្នកបើកបរតាក់ស៊ីខាងលើ គឺជាមេគ្រួសារដែល ដែលមានកូន និង ប្រពន្ធក្នុងបន្ទុក ការបាត់បង់ជីវិតរបស់គាត់ ជាការបាត់បង់ខ្ពស់ដល់គ្រួសាររបស់គាត់។

សូមមើលរូបភាព និង វីដេអូខាងក្រោម។

គ្រួសារសេដ្ឋីចិន

ដោយ វីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]