-រលំដើមក្ងោក នៅម្តុំផ្សារស៊ីឡិប និងឆេះកាប៊ីន ម៉ាស៊ីនភ្លើងរដ្ឋ១គ្រឿង
ភ្នំពេញ ៖ ដោយសារឥទ្ធិពលភ្លៀងលាយ ខ្យល់មួយមេធំ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២នេះ បានបណ្ដាលឱ្យដំបូលរោង ផ្ញើរថយន្ដនៅក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានដាក់ធ្លាក់សង្កត់រថយន្ដទាំង ស៊េរីទំនើប និងមិនទំនើបចំនួន១៤គ្រឿង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ដំបូលរោងផ្ញើរថយន្ដបាន បាក់ធ្លាក់ បន្ទាប់ពីមានភ្លៀងលាយខ្យល់មួយ មេធំ សង្កត់ទៅលើរថយន្ដស៊េរីទំនើបៗ ចំនួន៨គ្រឿង រួមទាំងរថយន្ដផ្សេងទៀត សរុបចំនួន១៤គ្រឿង ។
យ៉ាងណាក៏ដោយ គេមិននៅមិនទាន់ដឹង ថា តើម្ចាស់រោងផ្ញើរថយន្ដ ដែលត្រូវបានគេ ដឹងថា ជារបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន នោះ ត្រូវចេញថ្លៃសងការខូចខាតរថយន្ដ ចំពោះម្ចាស់រថយន្ដយ៉ាងណានោះឡើយ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានបន្ដថា រថយន្ដប្រហែលជាង២០ គ្រឿង ត្រូវបានប្រជាពលរដ្ឋ ជាម្ចាស់យក ទៅផ្ញើនៅទីនោះ ប៉ុន្ដែការប៉ះពាល់ដោយសារ បាក់ដំបូលផ្ញើរថយន្ដ មានតែចំនួន១៤ប៉ុណ្ណោះ ដូចជារថយន្ដម៉ាកលុច្សស៊ីស ហាយឡេនឌ័រ និងរថយន្ដកូរ៉ូឡាជាដើម ។

ជាមួយគ្នានេះ ឥទ្ធិពលភ្លៀងលាយខ្យល់ ក៏បានបណ្ដាលឱ្យដើមក្ងោកមួយដើម បាក់ ពាំងកណ្ដាលផ្លូវ កាលពីវេលាម៉ោង៥និង៥០ នាទីល្ងាចថ្ងៃទី១៤ ខែឧសភា នៅម្ដុំផ្សារស៊ី ឡឹប តាមបណ្ដោយផ្លូវលេខ៦៣ សង្កាត់ចតុ មុខ ខណ្ឌដូនពេញ ។ រួមទាំងឆេះកាប៊ីនភ្លើង របស់រដ្ឋ មួយគ្រឿងផងដែរ ។

សូមបញ្ជាក់ថា ដោយសារឥទ្ធិពលភ្លៀង លាយខ្យល់មួយមេធំ នៅរាជធានីភ្នំពេញ បានបណ្ដាលឱ្យផ្លូវជាច្រើន ត្រូវជនលិចនិង កកស្ទះចរាចរផងដែរ ប៉ុន្ដែទឹកជន់ដោយសារ តែទឹកភ្លៀងនេះ បានច្រកចុះយ៉ាងលឿន គួរ ឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំកន្លង ទៅ ដោយសារឆ្នាំនេះ សាលារាជធានីភ្នំពេញ បានដូរប្រព័ន្ធលូ ដែលមានមុខកាត់ធំ នៅ តាមទីតាំងជាច្រើន ៕

ដោយ ៖ ជួន សុជាតិ-គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]