បច្ចេកវិទ្យាកាន់តែ ទំនើបធ្វើអោយមនុស្សកាន់តែមានភាព ជឿនលឿនទៅតាម អ្វីដែលថ្មីៗនោះដែរ ។ ក្នុងនោះដែរមានការិយាល័យមួយ ដែលបានរចនាជាមួយ Slice រំអិលដ៏ធំមួយសំរាប់ អោយមានការងាយស្រួល ចំពោះបុគ្គលិកធ្វើការ ។

វាជាការងាយស្រួល មួយដែលម្ចាស់ក្រុមហ៊ុនមួយនេះបានរៀបចំនូវ Slice រំអិលដ៏ធំមួយដើម្បី ចំនេញពេលវេលា មិនចាំបាច់ដើរ រឺក៏ចុះជណ្តើរយន្តនោះតែ គ្រាន់តែចំណាយពេល ៣វិនាទី គឺបុគ្គលិកទាំងអស់អាច មកដល់ក្រោមបាន។ រីឯ Slice រំអិលនោះ បានរចនាពី ដែកអ៊ីណុកដែល មានប្រវែង ២០ ហ្វីត ស្មើ ៦.០៦ម៉ែត្រ។ វាហាក់ដូចបង្កើតអារម្មណ៍ រីករាយមួយសម្រាប់បុគ្គលិក ក្នុងការិយាល័យ។ ជាពិសេសនោះ Slice រំអិលបានផ្ទុក កាមេរ៉ានៅខាងក្នុង ដើម្បីផ្តិតយករូបភាព នៅពេលពួកគេបានជិះវា ផងដែរ។ ចំពោះការិយាល័យ នេះឈ្មោះ Office Leases នៅតំបន់Folkstone Kent ចក្រភពអង់គ្លេស និងស្ថាបត្យករគឺលោក Gay Holoway

 វាជាការសប្បាយមួយ ដែលធ្វើអោយបុគ្គលិកទាំងអស់ ដែលធ្វើការក្នុងក្រុមហ៊ុននេះ មានការសប្បាយ និងចំនេញពេលវេលា ជាជាងការដើរពីលើចុះ មកជាន់ក្រោម។ ហើយវា ក៏ជាបច្ចេកវិទ្យាថ្មីមួយ ដែលម្ចាស់ក្រុមហ៊ុនបាន រៀបចំនិងច្នៃប្រឌិតពីSlice រំអិល នេះឡើង។












ចុះប្រិយមិត្តមានយោបល់យ៉ាងណាដែរ ចំពោះ Slice រំអិលដែលបានរៀបចំ ក្នុងក្រុមហ៊ុនមួយនេះ?

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]