ក្រុង​ប៉ោយប៉ែត ៖ ​បុរស​៣​នាក់​ត្រូវបាន​កម្លាំង​​កង​រាជអាវុធហត្ថ​​ក្រុង​ប៉ោយប៉ែត ​ឃាត់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​​បទ​ដើរ​រៃ​អង្គាស​​បច្ច័យ​​ពលរដ្ឋ​គ្មាន​​ ការអនុ​ញ្ញាត ឬ​ក្លែងបន្លំ​​បោក​ប្រាស់​ពល​រដ្ឋ ។

បុរស​៣​នាក់​​ដែល​ឃាត់​ខ្លួន​ ១-ឈ្មោះ​​ឈុន អឿន អាយុ​៣៨​ឆ្នាំ ២-ឈ្មោះ​ចូវ សៀង អាយុ​៣៤​ឆ្នាំ និង​៣-ឈ្មោះ​​យស សុវណ្ណ អាយុ​៥៥​ឆ្នាំ ​អ្នក​​ទាំង​៣​នាក់​​រស់​នៅភូមិ​រលួស ឃុំ​គារពី ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង ។ ​ជន​ទាំង​៣​នាក់​ខាងលើ​​ត្រូវបាន​ឃាត់​ខ្លួន​កាលពីវេលាម៉ោង​​៩​និង​​៣០​នាទី ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ​២០១២ ​ខណៈ​ពេល​​ដែល​​ពួក​គេ​ដើរ​រៃអង្គាស​បច្ច័យ​ពី​ពល​រដ្ឋ​ក្នុង​ភូមិ​អូរជ្រៅ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត។ លោក​មេ​បញ្ជា​ការ​កងរាជ​អាវុធ ហត្ថ​​ក្រុង​ប៉ោយប៉ែត ​បាន​សំណូម​ពរ​ដល់​ពល​​រដ្ឋ​ដែល​​រស់​នៅ​ក្នុង​តំបន់​​ប៉ោយ​ប៉ែត ត្រូវចេះ​ជួយ​​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ឱ្យ​បាន​ទាន់​ពេល​វេលា​ផង ចំពោះ​ការ​ដើរ​រៃអង្គាស​​បច្ច័យ​ខុស​ច្បាប់​ ឬ​បោក​ប្រាស់​នេះ ឬ​​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]