ខេត្តក្រចេះ ៖ ​ប៉ូលិស​តាម​ប្រមាញ់​ចាប់​បាន​ជន​ដៃ​ដល់​ជាប់​ចោទ​លើ​ករណី​ឃាត​កម្ម​​គិត​ ទុក​ជា​មុន កាលពី​វេលាម៉ោង​៦​យប់​ថ្ងៃទី​៨ ឧសភា ​នៅ​ចំណុច​ភូ​មិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល គឺ​ប្រាំ​ថ្ងៃ​ក្រោយ​ ​បន្ទាប់​ពី​ជន​នេះបាន​ធ្វើ​សកម្ម​ភាព​​វាយ​ស្ត្រី​ជន​ជាតិ​វៀត​ណាម របួស​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត ។

​ស្ត្រីរងគ្រោះ​​នៅក្នុងអំពើ​​ឃាត​កម្ម​នេះ​​ឈ្មោះ​ ហ្វាម ធីជិញ ​អាយុ​៥៤​ឆ្នាំ ជា ជន​ជាតិ​វៀតណាម ​ដែល​បាន​មក​ស្ទាក់​នៅ​​បណ្តោះ​អាសន្ន​នៅ​ក្នុង​ក្រុម​ហ៊ុន​ភូរៀង ​ឯជនដៃ​ដល់​ឈ្មោះ​ផេង បូ ហៅ​ក្តូ ​អាយុ​២៨ឆ្នាំ ​ទីលំនៅភូមិ​កៀន​ឃ្លាំង ​ខណ្ឌ​ឫស្សី​កែវ ​រាជ​ធានីភ្នំពេញ និង​បាន​មក​ស្នាក់​នៅ​​បណ្តោះ​អាសន្ន​​នៅចំណុច​កើតហេតុ​​ខាងលើ​ដែរ។ ជនដៃ ដល់​រូប​នេះ​បាន​ធ្វើ​សកម្ម​ភាព​វាយ​សម្លាប់​ស្ត្រី​​រង​គ្រោះ​ប្លន់​យក​លុយ ​១២​ម៉ឺន​រៀល ​និង​ទូរស័ព្ទ​​ដៃ​​មួយ​គ្រឿង​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]