ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើងអាកាជាច្រើន គ្រាប់ ត្រូវបានគេឮចេញពីគេហដ្ឋានមួយក្នុង ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ ដែលអ្នកជិតខាងបាន អះអាងថា ជនបង្កដែលបាញ់បោះបែបអនា ធិបតេយ្យខាងលើនេះ គឺជាកូនប្រុសរបស់ ឧត្ដមសេនីយ៍ជាន់ខ្ពស់មួយរូប ក្នុងជួរកងទ័ព។

ប្រភពព័ត៌មានពីសាក្សីខ្លះ បានឱ្យដឹងថា ការបាញ់បង្អើលមេឃ និងដើម្បីចង់បង្អួត មិត្ដភក្ដិរបស់ខ្លួនមានស្រីមានប្រុស នៅក្នុង វង់ផឹកស៊ីនោះ គឺជាកូនប្រុសរបស់ឧត្ដម សេនីយ៍មួយរូបឈ្មោះឃួន សាវុន ហើយការ បាញ់ប្រហារ ដោយមិនខ្លាចញញើតសមត្ថ កិច្ចនិងអាជ្ញាធរមូលដ្ឋាននោះ បានកើតឡើង ជាលើកទី២ហើយ ។

ប៉ុន្ដែការប្រើអំណាច របស់ខ្លួន ដោយអាងបុណ្យស័ក្ដិឪពុកនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមាន ជ័យ ចុះទៅឃាត់ខ្លួននៅកន្លែងផឹកស៊ី ក្នុង គេហដ្ឋានតែម្ដង រួចបញ្ជូនខ្លួនទៅកាន់ទីបញ្ជា ការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្ដែ មិនដឹងថា សមត្ថកិច្ចមានចំណាត់ការបែប ណានៅឡើយទេ ។

យោងតាមមន្ដ្រីអាវុធហត្ថខណ្ឌមានជ័យ បានឱ្យដឹងថា ជនបង្កដែលបាញ់កាំភ្លើងអាកា ឡើងទៅលើ បន្ទាប់ពីស្រវឹងក្នុងវង់ផឹកស៊ីជា មួយមិត្ដភក្ដិប្រហែល១០នាក់នោះ ត្រូវបាន គេស្គាល់ថា មានឈ្មោះឃួន សុភក្ដិ និងប្អូន ប្រុសរបស់ខ្លួនឈ្មោះឃួន ឧត្ដម ។

មន្ដ្រី អាវុធហត្ថដដែលនេះ បានបន្ដថា បន្ទាប់ពី បានទទួលព័ត៌មានភ្លាមៗ ស្ដីពីការបាញ់បោះ បែបអនាធិបតេយ្យ ពីសំណាក់ជនបង្កនោះ ទើបកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅអន្ដរាគមន៍ តាមរយៈការឃាត់ ខ្លួនជនបង្កជា បណ្ដោះអាសន្ន ហើយបញ្ជូន បន្ដទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានី ភ្នំពេញ ចាត់ការបន្ដ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរងការភ័យខ្លាច ដោយសារការបាញ់ ប្រហារបែបអនាធិបតេយ្យ របស់ជនបង្ក ខាងលើនេះ បានឱ្យដឹងថា មុនពេលកើត ហេតុ គេបានឃើញជនបង្កខាងលើ នាំមិត្ដភក្ដិមាន ស្រីមានប្រុស ប្រហែល១០នាក់ ផឹកស៊ី សប្បាយ នៅក្នុងគេហដ្ឋានរបស់ខ្លួន ស្ថិតនៅ ភូមិសង្កាត់កើតហេតុខាងលើ ។

ក្រោយពី ផឹកស្រាសូនីអស់ចំនួន៥ដប បានធ្វើឱ្យឈ្មោះ ឃួន សុភក្ដិ ដែលមានអាការៈស្រវឹងផង នោះ បញ្ចេញ នូវភាពក្លាហានរបស់ខ្លួននិង ចង់បង្អួតមិត្ដភក្ដិថា ខ្លួនខ្លាំង ក៏ទាញកាំភ្លើង អាកាបាញ់ឡើងទៅអស់ជាច្រើនគ្រាប់ ដែល ការបាញ់ប្រហារបែបនេះ ក៏ត្រូវបានជួយ ពន្យុះបន្ថែមពីមិត្ដភក្ដិនៅក្នុងវង់ផឹកស៊ី ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន សូមទទូចឱ្យសមត្ថកិច្ច ដែលបាន ឃាត់ខ្លួនជននេះ គួរដាក់វិន័យឬក៏មានវិធាន ការតឹងរ៉ឹង បើមិនដូច្នោះទេ ការអាងអំណាច តាមរយៈបុណ្យស័ក្ដិឪពុក ធ្វើឱ្យជននេះរឹត តែបង្អួតនូវសកម្មភាពរបស់ខ្លួន ក្នុងការបាញ់ បោះដោយសេរី និងបែបអនាធិបតេយ្យ ផ្ទុយទៅនឹងគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព ហើយម្យ៉ាងវិញទៀត វាគៀកទៅ នឹងថ្ងៃរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ផងដែរ។ ប៉ុន្ដែការបាញ់បោះ បែបនេះ ក៏មិនពាក់ព័ន្ធនឹងលោកឧត្ដមសេនីយ៍ ឃួន សាវុននោះឡើយ គឺជាការ បង្កឡើង ដោយកូនប្រុសរបស់លោក តែប៉ុណ្ណោះ ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]