រាជ​ធានីភ្នំពេញ ៖ ​ នារី​បម្រើ​​ការ​នៅ​ភោជនីយដ្ឋាន​ម្នាក់​ឃើញ​​សង្សារ​ដែល​ជា​ភ្ញៀវ​​តែង​ចេញ​ ចូល​ក្នុង​ហាង​ជាញឹកញាប់​បណ្តើរ​ស្រី​ថ្មី​ខឹង​ចិត្ត​លេប​ថ្នាំងងុយ​ដេក​លាយ ​ជាមួយ​ប៉ារ៉ា​អស់​១៥គ្រាប់​ប៉ុនប៉ង​សម្លាប់ខ្លួន វេលា​ម៉ោង​១២​​យប់អធ្រាត្រ​ថ្ងៃទី១១ ឧសភា​​​​ នៅក្នុង​ភោជ​នីយ​ដ្ឋាន​វ​ណ្ណនី​រីករាយ​​ តាមបណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​រវា សង្កាត់កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នារីខឹង​ចិត្ត​​លេបថ្នាំសម្លាប់​ខ្លួន​មាន​ឈ្មោះ ​សុខ ប៊ុននី​ អាយុ​២០​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​​កំពង់ចាម ​មក​ស្នាក់នៅ​ និង​ធ្វើ​ការ​​ក្នុង​ភោជ​នីយដ្ឋាន​វ​ណ្ណនី​រីករាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]